28.4 C
Phnom Penh

ស្ថានទូតអាមេរិកនៅភ្នំពេញបញ្ឈប់បុគ្គលិករបស់ខ្លួនជាង៣០នាក់ ដោយសារលួចមើលវីដេអូអាសអាភាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានបណ្តេញបុគ្គលិកខ្មែរចំនួន៣២នាក់ ចេញពីការងារ បន្ទាប់ពីពួកគេត្រូវបានរកឃើញពីបទចែកចាយ រូបភាពអាសអាភាសនៅក្នុងស្ថានទូត។

ភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់សម្តីរបស់ប្រភព ចំនួនបួនដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ចុះផ្សាយ កាលពីម្សិលមិញថា វីដេអូអាសអាភាស និងរូបថតរបស់ក្មេងអាយុក្រោម១៨ ឆ្នាំត្រូវបានចែកចាយតៗគ្នាតាមឆាត (Chat) ហ្វេសប៊ុក។

ប្រភពព័ត៌មានដដែលឲ្យដឹងថា ស្ថានទូតអាមេរិកបាននិយាយថា បញ្ហានេះត្រូវបានបញ្ជូនបន្តទៅឲ្យ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) រួចហើយដើម្បីបន្តការស្រាវជ្រាវបន្ថែម។

អតីតបុគ្គលិកស្ថានទូតអាមេរិកម្នាក់និយាយថា សមត្ថកិច្ចរបស់ស្ថានទូតអាចមេរិកបានដកកាតរបស់អ្នកដែលលួចមើលរូបភាពអាសអាភាសទាំងនោះ ហើយនិងបានឆែកឆេរទូរស័ព្ទដៃរបស់ពួកគេថែមទៀត។

ប្រភពដដែលនិយាយថា បុគ្គលិករបស់ស្ថានទូតអាមេរិកទាំង៣២នាក់នោះ ជាពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរអាមេរិកាំង។

អ្នកទាំងនោះភាគច្រើនជាអ្នកយាមស្ថានទូត ហើយខ្លះទៀតជាបុគ្គលិកផ្នែកកត់ត្រា ប៉ុន្តែបញ្ហានេះមិនមានការជាប់ពាក់ព័ន្ធនឹងមន្រ្តីផ្នែកការទូតណាមួយនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស