33 C
Phnom Penh

កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារកម្ពុជា និងក្រសួងមុខរបរ និងការងាររបស់ប្រទេសកូរ៉េខាងត្បូងកាលពីម្សិលម៉ិញបានចុះកិច្ចព្រមលើវិស័យការងារតាមប្រព័ន្ធអ៊ិនធឺណែត (Internet) ឬហៅកាត់ថា វើក ណេត (WorkNet) ដើម្បីសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គំរោងស្តីពីប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត -WorkNet» នេះ នឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរ និងការងារ របស់កម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងាររបស់កូរ៉េខាងត្បូង ។

គម្រោងនេះមានរយៈពេល ៤ ឆ្នាំ ដែលនឹងត្រូវប្រើប្រាស់ថវិការចំនួន ៣លាន ១សែន ដុល្លារអាមេរិក ហើយអនុវត្តជា៣ដំណាក់កាល រួមមាន៖ ទី១៖ ឆ្នាំ២០១៨ ការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណៈ នៅកម្ពុជា និងកូរ៉េ ដែលនឹងត្រូវចំណាយ ថវិកា ២សែនដុល្លារ។

ទី២៖ ឆ្នាំ២០១៩-២០២០ ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធើណេត- WorkNet ដែលនឹងត្រូវចំណាយថវិកា ចំនួន ២លាន ៧សែនដុល្លារ។ ទី៣ ៖ ឆ្នាំ២០២១ ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ ដែលនឹងត្រូវចំណាយថវិកា ២សែន ដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស