ប្រទេសអូស្រ្តាលី ប្តេជ្ញា ប្រយុទ្ធប្រឆាំងការធ្វើដំណើរ ទេសចរណ៍ មណ្ឌល កុមារ កំព្រា ដើម្បី ទប់ស្កាត់ ការ ជួយដូរ កុមារ នៅតាមប្រទេស តក្នុងតំបន់អាស៊ីអាគ្នេយ៍ រួម ទាំង ប្រទេស កម្ពុជា ផងដែរ។ សារព័ត៌មាន រ៉យទ័រ (Reuters) បានចុះផ្សាយ អង្គការ សប្បុរសធម៌មួយឈ្មោះ លូម៉ូស៍ (Lumos) ដែល រក ឃើញថា កុមារ នៅតាមប្រទេសជាច្រើន ដូច ជានៅកម្ពុជា ត្រូវ គេ យកឲ្យមករស់នៅក្នុង មណ្ឌលកុមារកំព្រា ដើម្បីទុក សម្រាប់ទាក់ទាញការ បរិច្ចាគ និងឧបត្ថម្ភពី អ្នកស្ម័គ្រចិត្តពី ប្រទេស អូស្រ្តាលីប៉ុណ្ណោះ។
អង្គការសហប្រជាជាតិ និង អង្គការ សង្គ្រោះកុមារ (Save the Children) បញ្ជាក់ថា ទេសចរណ៍ មណ្ឌល កុមារ កំព្រា គឺជា ទម្រង់ ទាសករ សម័យទំនើប។
រដ្ឋមន្រ្តីការបរទេស អូស្រ្តាលីអ្នកស្រី ជូលី ប៊ីហ្ស៊ីប (Julie Bishop) លើកឡើងថា អ្នកស្ម័គ្រចិត្ត ជាតិអូស្រ្តាលី ដែល ភាគច្រើនជា យុវជន និងសិស្សសាលាបានផុងខ្លួន ចូលរួម ក្នុង អំពើ ជួញដូរ មនុស្ស ដោយ មិន ដឹងខ្លួន ដែលពួកគេបាន ចំណាយប្រាក់រហូតដល់ ២ពាន់ ដុល្លារ ដើម្បី ចូលរួម ក្នុងការ បរិច្ចាគ និងឧបត្ថម្ភមណ្ឌលកុមារកំព្រាទាំងនេះ។
អ្នកស្រី ជូលី ប៊ីហ្ស៊ីប (Julie Bishop) បញ្ជាក់បន្ថែមថា ប្រទេសអូស្រ្តាលី ត្រូវ តែ ចាត់ ការ លុបបំបាត់ បញ្ហានេះ។ អង្គការ សហប្រជាជាតិរកឃើញថា មណ្ឌលកុមារកំព្រានៅកម្ពុជាមាន ចំនួនកើនឡើង យ៉ាង ច្រើន និង ក្លាយ ជា កន្លែង ទាក់ទាញបំផុត សម្រាប់ ទេសចរណ៍ មណ្ឌលកុមារកំព្រា។ ប៉ុន្តែ កុមារ ដែលយកដាក់នៅមណ្ឌលទាំងនោះ ស្ទើរ តែទាំងអស់ ជាក្មេង ដែល នៅមាន ម្តាយ ឬ ឳពុកនៅរស់ នៅ ឡើយ៕