34 C
Phnom Penh

តុលាការវៀតណាមបានកាត់ទោសបុរសម្នាក់ពីបទចារកម្ម និងជំរិតទាលុយពីអ្នកដ៏ទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្ត្រីនគរបាលនៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាមម្នាក់ត្រូវបានតុលាការនៃប្រទេសកុម្មុយនីសមួយនេះកាលពីថ្ងៃច័ន្ទបានកាត់ទោសឱ្យជាប់គុករយៈពេល៨ឆ្នាំពីបទចារកម្មលក់ឯកសារសំងាត់របស់រដ្ឋាភិបាលវៀតណាមទៅឲ្យស្ថានទូតចិននៅកម្ពុជានិងទៅឲ្យវិទ្យុអាស៊ីសេរី។

ភ្នាក់ងារសាព័ត៌មានវៀតណាម បានចុះផ្សាយកាលពីថ្ងៃអង្គារថាតុលាការប្រជាជន ក្នុងទីក្រុងហូជីមិញ បានកាត់ទោសលោក ង្វៀង ភឿង ឌឿង ឱ្យជាប់គុករយៈពេល៧ ឆ្នាំពីបទចារកម្ម ហើយមួយឆ្នាំទៀតពីបទប្លន់យកទ្រព្យសម្បត្តិ។

យោងតាមសេចក្តីសំរេចរបស់តុលាការកាលពីពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០១៦ លោកង្វៀង បានព្យាយាមជំរិតទារលុយពីប្អូនស្រីរបស់គាត់ចំនួន១រយលានដុង ឬស្មើនឹង ៤ពាន់ ៥រយ ដុល្លារ ប៉ុន្តែបាន បរាជ័យ។ ជាងនេះទៅទៀត លោក ង្វៀង ក៏បានផ្ញើសារទាលុយពីសហសេវិកជាន់ខ្ពស់របស់លោកចំនួន១០លានដុងថែមទៀត។

នៅថ្ងៃទី១៨ ខែកញ្ញា លោក ង្វៀង បានឈប់សម្រាកពីការងារប៉ុន្តែបានទៅការិយាល័យរបស់គាត់ដើម្បីថតចំលងឯកសារសម្ងាត់ ទៅវិញ។ បន្ទាប់មកគាត់បានទៅលេងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា។ នៅថ្ងៃទី២២ ថ្ងៃទី២៩ និងថ្ងៃទី៣០ លោកង្វៀងបានទាក់ទងស្ថានទូតចិនប្រចាំនៅកម្ពុជា និងវិទ្យុអាស៊ីសេរីក្នុងគោលបំណងជួញដូរឯកសារដែលគាត់បានលួយថតចម្លងនោះ។

លោក ង្វៀង ត្រូវបានសមត្ថកិច្ចវៀតណាមចាប់ខ្លួនកាលពីថ្ងៃទី៤ ខែតុលា ហើយបានសារភាពថាគាត់ពិតជាបានលួចយកឯកសារសម្ងាត់ដើម្បីលក់ឱ្យស្ថានទូតចិនពិតប្រាកដមែនដើម្បីយកលុយលេងល្បែងស្រង់ដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស