27 C
Phnom Penh

លោក សម រង្ស៊ី បន្តព្រមានពីចលនាងើបបះបោរនៅកម្ពុជា ដោយសារគ្មានបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីស្វែងរក ដំណោះស្រាយនយោបាយនៅកម្ពុជា ព្រមានថា ចលនាបះបោរមួយនឹងកើតមានឡើងក្នុងប្រទេសកម្ពុជា ប្រសិនបើពុំមានវត្តមានរបស់គណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខនេះ។

សាព័ត៌មាន Tempo របស់ប្រទេសឥណ្ឌូនេស៊ីបានដកស្រង់សំដី លោក សមរង្ស៊ី ចុះផ្សាយថា ការ បោះឆ្នោតដែលធ្វើឡើងដោយពុំមានវត្តមានរបស់គណបក្សប្រឆាំងនឹងមិនអាចធ្វើទៅរួចនោះទេ។

លោកបន្តថា បើទោះបី ជាគណបក្សរបស់លោក ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន រម្លាយមែនពិត ក៏ប៉ុន្តែស្មារតី នៃការស្រាលាញ់គណបក្សនេះនៅតែដក់ជាប់ក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរដដែល។

លោក ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន តែអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង ដោយស្មើភាពនៅក្នុងការបោះឆ្នោតជាតិនាពេលខាង មុខនេះ។

លោក សម រង្ស៊ី បានលើកឧទាហរណ៍ថា មូលហេតុដែលបណ្តាល ឲ្យមានចលនាងើបបះបោរកើតឡើង នៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ មជ្ឈឹមបូព៌ា គឺដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងនោះ ប្រកាន់របបផ្តាច់ការនិយម ជាពិសេសដូចជាប្រទេសស៊ីរី និងប្រទេសលីបី ជាដើម។ ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែន ធ្លាប់ប្រកាសម្តងហើយម្តងទៀតថា លោកនឹងមិនចរចាជាមួយលោក

សមរង្ស៊ី និងលោក កឹម សុខា ជាដាច់ខាត ហើយការបោះឆ្នោតជាតិនៅពេលខាងមុខនឹងធ្វើឡើងទៅតាមការគ្រោងទុក។

ប៉ុន្តែសហគមន៍ អន្តរជាតិដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានព្រមានរួចជាស្រេចទៅហើយថាពួកគេនឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងដោយគ្មានការចូលរួមពីគណបក្ស សង្គ្រោះជាតិនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស