38 C
Phnom Penh

លោក ហ៊ុន សែន ព្រមានពលរដ្ឋសាជាថ្មីថាប្រសិនកម្ពុជាបាត់បង់ សន្តិភាពនោះប្រទេសនឹងជួបភាពវឹកវរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើទំព័រ ហ្វេសប៊ុករបស់លោកកាលពី ថ្ងៃពុធ ម្សិលម៉ិញថា ក្នុង រយៈ ពេល ២០ឆ្នាំនេះ សន្តិភាព បាន ជំរុញ ឲ្យកម្ពុជាមានការ អភិវឌ្ឍន៍ ដូច្នេះ ពលរដ្ឋ មិនត្រូវធ្វើឲ្យ សន្តិភាព របូត ចេញ ពីដៃនោះទេ ទោះបីដោយតម្លៃណា ក៏ដោយ។

ជាមួយគ្នានេះផងដែរ កាលពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មី លោក ហ៊ុន សែន ព្រមានយុវជនឲ្យ មើល បទ ពិសោធន៍ នៃសង្គ្រាម ស៊ីវិល នៅ ប្រទេស ស៊ីរី ដែលពលរដ្ឋ ប្រទេសស៊ីរី មិន អាច មាន ឱកាស សប្បាយ រីករាយ ក្នុងពេលចូល ឆ្នាំថ្មី ដូច កម្ពុជានោះឡើយ ដោយសារពួកគេជាប់រវល់តែរឿងសង្គ្រាម ។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះរំលឹកថា ដើម្បី រក្សាសន្តិភាព ឲ្យបាន គង់វង្ស មាន តែ បោះឆ្នោត ឲ្យបក្សកាន់ អំណាច ដែលលោកបានដឹកនាំ អស់ រយៈជាង ៣០ឆ្នាំមកហើយប៉ុណ្ណោះ។

មជ្ឈដ្ឋានទូទៅអះអាងថាសង្គ្រាមនៅកម្ពុជានឹងមិនអាចកើតមានទៅរួចនោះទេ ដោយសារពលរដ្ឋខ្មែរទូទៅមិនមានអាវុធដូចលោក ហ៊ុន សែន និងកងទ័ពរបស់លោកនោះឡើយ។

ពួកគេនិយាយប្រសិនបើ មានសង្គ្រាមផ្ទុះឡើងនៅកម្ពុជាមែន គឺមានតែក្រុមរបស់លោក ហ៊ុន សែន ប៉ុណ្ណោះដែលជាអ្នកបង្ករសង្គ្រាម។

មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅក្នុងតំបន់អាស៊ីដូចជាលោក ហ៊ុន សែន កំពុងគ្រប់គ្រងស្ថាប័នរដ្ឋ តុលាការ និងកង កម្លាំង ប្រដាប់អាវុធទាំងអស់ដើម្បីប្រាកដអំណាចទាំងនេះស្ថិតក្នុងដៃរបស់លោក និងក្រុមគ្រួសាររបស់លោក ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស