ក្រុម អ្នកអភិរក្សបរិស្ថាន ជុំរុញអោយរដ្ឋាភិបាលទីក្រុងភ្នំពេញ ចាត់ វិធាន ការ ជាបន្ទាន់ លើ ជន ល្មើស ទាំងឡាយ ណា ដែល កំពុង ប្រព្រឹត្ត អំពើ ល្មើស ច្បាប់ ក្នុង ដែន ជម្រក សត្វព្រៃ ភ្នំត្នោត ក្នុង ខេត្ត ព្រះវិហារ ។
អង្គការ មូលនិធិសកល សម្រាប់ អភិរក្ស ធនធាន ធម្មជាតិ(WWF) អង្គការ អភិរក្ស សាកល(CI) អង្គការ សម្ព័ន្ធ មិត្ត សត្វព្រៃ (Wildlife Alliance) និង អង្គការ សមាគម អភិរក្ស សត្វព្រៃ (WCS) រួម ទាំងអង្គការ មួយ ចំនួន ទៀត សរុប ជិត ១០ អង្គការ រក ឃើញ ថា ដែ ន ជម្រក សត្វព្រៃ ភ្នំត្នោត កំពុង ទទួល រង ការ កាប់ រាន ទន្រ្ទាន យក ដីជាទ្រង់ទ្រាយ ធំ ។ អង្គការ ទាំង នេះ អះអាង ថា សត្វព្រៃ សំខាន់ៗ ក្នុង ដែន ជម្រក សត្វព្រៃ ភ្នំត្នោត កំពុង ប្រឈម នឹង ការ គំរាម កំហែង និង បាត់ បង់។
សត្វព្រៃកម្រនៅទីនោះរួមមាន ទន្សោង ខ្លាពពក ខ្លាឃ្មុំ ស្វាព្រាម ទោច ពង្រូល ឆ្កែព្រៃ និង ប្រភេទ សត្វស្លាប ទឹក ធំៗ ជា ច្រើនទៀត ។
ក្រុម អង្គការ សង្គម ស៊ីវិល ទាំងនេះព្រមាន ថា ប្រសិន បើ គ្មាន ការ អន្តរាគមន៍ ជា បន្ទាន់ ពី សំណាក់ អាជ្ញាធរ ពាក់ ព័ន្ធ នានា ទេ នោះធនធាន ធម្មជាតិ ក្នុង ដែន ជម្រក សត្វព្រៃ មួយ នេះ នឹង ទទួល រង ការ ខូចខាត ហើយ មិន អាច ស្តារ ឡើង វិញ បាន ឡើយ ។ ដែន ជម្រក សត្វព្រៃ ភ្នំត្នោត-ភ្នំ ពក ត្រូវ បាន បង្កើត ឡើង ដោយ អនុក្រឹត្យ កាល ពី ឆ្នាំ ២០១៧ កន្លង ទៅ។ ដែន ជម្រក សត្វព្រៃ នេះ លាត សន្ធឹងលើ ផ្ទៃដី ជាង ៤ ម៉ឺនហិក តារ ស្ថិត ក្នុង ស្រុក សង្គម ថ្មី និង ស្រុក គូលែន ខេត្ត ព្រះវិហារ និង ស្រុក ជីក្រែង ខេត្ត សៀម រាប៕