27 C
Phnom Penh

គ.ជ.ប ដាក់ផែនការ៥ចំណុច ដើម្បីធានាសន្តិសុខសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅខែកក្កដាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ចេញនូវផែនការ៥ចំណុច ដើម្បីធានាការពារសនិ្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធម្សិលម៉ិញបានឱ្យដឹងថា ដើម្បីធានាបាននូវការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសនយោបាយល្អ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ គជប ធ្វើការនណែនាំដល់ ដល់គណៈកម្មការរបស់ខ្លួនតាមរាជធានី-ខេត្ត ទាំងអស់ ទី១គឺត្រូវបន្តការពង្រឹងទំនាក់ទំនង កិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយស្នងការដ្ឋាននគរ បាលរាជធានី-ខេត្ត និង អធិការដ្ឋាននគរបាលក្រុង ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ ដើម្បីចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពឱ្យបានតឹងរឹង ។ ទី២ ត្រូវពង្រឹង កិច្ចសហការចាត់វិធានការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្រប់សកម្មភាពរបស់ភ្នាក់ងារ និងបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ។ ទី៣ ត្រូវចាត់ចែង តាមដានត្រួតពិនិត្យសភាពការណ៍ និងសុំអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុក ការគំរាមកំហែង និងអំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឱ្យរាំងស្ទះដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។

ទី៤ ត្រូវផ្តល់ព័ត៌មាន ឬរបាយការណ៍ជាប្រចាំ អំពីស្ថានភាពសន្តិសុខ សុវត្ថិភាព ជុំវិញដំណើរការ នៃការបោះឆ្នោត ជូនអគ្គលេខាធិការដ្ឋាន គ.ជ.ប ឱ្យបានទៀងទាត់ចាប់ពីពេលនេះតទៅ។

ទី៥ ត្រូវចាត់ចែងរៀបចំកិច្ចប្រជុំចម្រុះ ក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប រួមនឹងការចាត់វិធានការណ៍ផ្សេងៗ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬក៏បាតុភាពនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស