28 C
Phnom Penh

កម្ពុជារកចំណូលបានរាប់រយលានដុល្លារពីពិធីបុណ្យចូលឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាកាលពីថ្ងៃពុធបង្ហាញថា កម្ពុជាទទួលបានប្រាក់ចំណូលប្រមាណ៣០០លានដុល្លារ ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកចូលរួមដើរកម្សាន្តអំឡុងចូលឆ្នាំថ្មី ប្រពៃណីជាតិ។

របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ មានទេសចរជាតិ និងអន្តរជាតិជាង៥លាននាក់បានមកចូលរួមទស្សនាកំសាន្តនៅទូទាំងប្រទេសកម្ពុជា ដែលនាំឲ្យកម្ពុជាបានទទួលប្រាក់ចំណូលបន្ថែមប្រមាណ៣០០លានដុល្លារសំរាប់បំពេញបន្ថែមដល់វិស័យសេដ្ឋកិច្ចជាតិរបស់ខ្លួន។

របាយការណ៍ដដែលឲ្យដឹងទៀតថា វិស័យទេសចរណ៍ ជាវិសយ័អាទិភាពដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ក្នុងមួយឆ្នាំៗវិសយ័នេះបាននាំចំណូលរាប់ពាន់ លានដុល្លារ ដែលបានហើយបាន ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ។

របាយការណ៍ដដែលបន្ថែមទៀតថា៖ វិសយ័ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង ដោយនាំអតិថិជនមកទិញទំនិញ ឬការប្រើប្រាស់សេវាក្នុងស្រុកផ្ទាល់តែម្តង ដែលជាការបន្ថែមលើការនាំចេញផលិតផ្សេងៗទៅលក់នៅបរទេស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស