28 C
Phnom Penh

យ៉ាងហោចណាស់មានមនុស្សចំនួនជាង១រយនាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុងរដូវបុណ្យចូលឆ្នាំថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិឲ្យដឹងថា ក្នុងរយៈពេល ១៨ ថ្ងៃ គិត ពីថ្ងៃទី១ ដល់ ១៨ មេសា នៃរដូវបុណ្យចូលឆ្នាំខ្មែរ យ៉ាងហោចណាស់មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២១៨ ករណី។ ក្នុងនោះមាន មនុស្ស ចំនួន ១១៨ នាក់ ស្លាប់ និង ៣៤៣ នាក់ ផ្សេងទៀតរបួស។

ចំនួន នេះបានកើនឡើង លើសពីថ្ងៃធម្មតាដែលជាថ្ងៃមិនមានពិធីបុណ្យ ចំនួន៥៥ ករណី ដោយគិត ក្នុងរយៈពេល១៨ដូចគ្នាកាលពីខែ មីនា កន្លងទៅ គឺអ្នកស្លាប់ បាន កើនឡើងរហូតដល់ទៅ ២០ នាក់ ហើយអ្នករបួសធ្ងន់ ស្រាល បានកើនជាង១រយនាក់។

កាលពី ថ្ងៃពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសាឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស មាន ចំនួន៥៥ករណី ធ្វើឲ្យ មនុស្សស្លាប់២៦នាក់ និងរបួសស្រាល ធ្ងន់ ៨១នាក់ បើប្រៀបធៀប ទៅនឹងពិធីចូលឆ្នាំខ្មែរកាលពី ឆ្នាំ ២០១៧ ចំនួននេះបានថយចុះ។

របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៃ អគ្គស្នងការ ដ្ឋាន នគរបាល ជាតិ ឲ្យ ដឹង ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺដោយសារការបើកបរលើស ល្បឿនកំណត់ មិន គោរព សិទ្ធគ្នា ប្រជែងគ្នា បើកបរ ទាំងស្រវឹង មិន ប្រកាន់ ស្តាំ និងបើកបរ ទាំងងងុយដេកជាដើម ។ របាយការណ៍ ដដែល បាន បង្ហាញ ថា រយៈពេល១ឆ្នាំកាលពីឆ្នាំ ២០១៧ គ្រោះថ្នាក់ ចរាចរណ៍ ទូ ទាំង ប្រទេស មានចំនួន ៣៥៣១ ករណី បណ្ដាល ឲ្យ មនុស្ស ចំនួន ១៧៨០ នាក់ស្លាប់ និង ៥ ៥៣៩ នាក់ផ្សេងទៀត របួស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស