27 C
Phnom Penh

ព្រះមហាក្សត្របានព្រះរាជទានគោរមងារថ្មីដល់មន្រ្តីជាន់ខ្ពស់មួយចំនួនរបស់គណបក្សកាន់អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្របានផ្តល់គោរមងារកិត្តិយសជា“កិត្តិនីតិកោសល បណ្ឌិត” ដល់លោក ប៊ិន ឈិន ដែលជាសមាជិកគណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់គណៈបក្សប្រជាជនកម្ពុជា និងជារដ្ឋ​មន្រ្តីទទួល​បន្ទុក ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​។ ជាមួយគ្នានេះព្រះមហាក្សត្រក៏បានផ្តល់គោរមងារកិត្តិយសថ្មីគឺ“កិត្តិ​បរិរក្ស​បណ្ឌិត” ដល់ លោក គាត ឈន់ ជា​សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ។

រីឯអ្នកស្រី ម៉ែន សំអន ជាសមាជិក​គណៈអចិន្ត្រៃយ៍បក្ស និង ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ទទួល​គោរមងារ​ជា “កត្តិ​សង្កហបណ្ឌិត”។ ចំណែក​លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម បាន​ទទួលគោរមងារជា— “កិត្តិ​សេដ្ឋា​បណ្ឌិត” ហើយ​លោក អូន​ ព័ន្ធមុនីរ័ត្ន ជារដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច បានទទួល​ងារ​​ជា​“អគ្គ​បណ្ឌិត​សភា​ចារ្យ”។

ចំណែកកូន​ប្រុស​ច្បង​របស់​លោក សុខ អាន ដែលជាកូន​ប្រសារ​របស់​លោក ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ត្រូវ​បាន​តែងតាំង​ជា ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។​

ក្រុមអ្នកឃ្លាំមើលនិយាយថា ការតែងតាំង​លោក សុខ ពុទ្ធិវុធ គឺជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីពង្រីក​បណ្ដាញ​គ្រួសារ​និយម ដោយសារមេដឹកនាំដែលក្តោបកា្តប់អំណាចយូរឆ្នាំដូច្នេះចាប់ផ្តើមលែងទុកចិត្តអ្នកដ៏ទៃក្រៅពីក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះ។ ក្នុងរយៈពេលចុងក្រោយនេះលោក ហ៊ុន សែន បានចាប់ផ្តើមដកមុខដំណែង មនុស្សជំនិតៗដែលតស៊ូជាមួយលោកមួយចំនួនទៅឲ្យកូនប្រុសរបស់លោកវិញ ជាក់សែ្តងដូចជាករណីដកតំណែងរបស់លោក គន់ គីម ទៅ ឲ្យលោក ហ៊ុន សែន ម៉ាណែត ជាឧទាហរណ៍ស្រាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស