32 C
Phnom Penh

សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបង្ហាញអំពីបញ្ហារំលោភសិទ្ធិមនុស្ស ក្នុងប្រទេសវៀតណាមក្នុងសន្និសីទមួយនៅប្រទេសបារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធខ្មែរកម្ពុជាក្រោម និង​អង្គការ​តំណាង​ប្រជាជាតិគ្មាន​អ្នក​តំណាង ឬហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) នឹងរួមគ្នាធ្វើសន្និសីទមួយស្តីអំពីការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសវៀតណាម។ សន្និសីទនេះនឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនៅដើមខែមិថុនា ខាងមុខនេះ។

សន្និសីទនោះ នឹងមានការសម្របសម្រួលដោយសមាជិកព្រឹទ្ធសភាបារាំង លោក អង់ដ្រេ កាតូលីន (André Gattolin)។ សេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ខ្មែរជាជនជាតិដើមនៅលើទឹកដីកំណើតរបស់ខ្លួន ដែលត្រូវបានត្រួតត្រាដោយប្រទេស វៀតណាម កំពុងរងគ្រោះពីការរំលោភដីធ្លី ការធ្វើទុក្ខបុកម្នេញផ្នែកសេរីភាពសាសនា និងសេរីភាពនៃការបញ្ចេញមតិរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម។ ខ្មែរកម្ពុជាក្រោមក៏រងគ្រោះនៃការចាប់ឃុំខ្លួនដោយមិនស្របច្បាប់ និងការធ្វើទារុណកម្ម។

សន្និសីទនេះ នឹងប្រមូលផ្តុំសហគមន៍ខ្មែរក្រោម សង្គមស៊ីវិល និង មនុស្សសំខាន់ៗជាច្រើនទៀត ដើម្បីជជែកពីបញ្ហរំលោភសិទ្ធិមនុស្ស និងយុទ្ធសាស្រ្តក្នុងការស្វែងរកវិធីទប់ស្កាត់ការរំលោភបំពានទាំងនោះ ដើម្បីលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយចំនួន និងអ្នកទោសនយោបាយជាច្រើនរូបទៀតកំពុងជាប់ឃុំឃាំងក្នុងគុគនៃប្រទេសវៀតណាម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស