33 C
Phnom Penh

យ៉ាងហោចណាស់មានមនុស្ស២៦ស្លាប់និង៨១ផ្សេងទៀតរបួស ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អោយដឹងថាគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ម្សិលម៉ិញនេះមានចំនួន៥៥ករណីក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់ ២៦នាក់និងរបួសធ្ងន់ស្រាល៨១នាក់។

ចំនួននេះមានការថយចុះបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧កន្លងទៅ។

កាលពីឆ្នាំ២០១៧ គ្រោះថា្នក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំដូច្នេះដែរមានចំនួន៩៥ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤៣នាក់ និងរបួសស្រាលជិត២រយនាក់។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងនៅថ្ងៃទី១៦ ខែមេសាថា មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍នេះរួមមានការបើកបរលើសល្បឿនកំណត់មិនគោរពសិទ្ធគ្នាប្រជែងគ្នា បើកបរទាំងស្រវឹងមិនប្រកាន់ស្តាំនិងបើកបរទាំងងងុយដេកជាដើម។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈដដែលបានបង្ហាញថា រយៈពេល១ឆ្នាំកាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួនជាង ៣ពាន់ ៥រយ ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួនជាង១ពាន់៧រយនាក់ និងរបួសចំនួនជាង៥ពាន់៥រយនាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស