26 C
Phnom Penh

កម្ពុជា-កូរ៉េចុះកិច្ចព្រមព្រៀងអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើណេត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារកម្ពុជានិងក្រសួងមុខរបរ និងការងាររបស់ប្រទេសកូរ៉េខាងត្បូងកាលពីម្សិលម៉ិញបានចុះកិច្ចព្រមព្រៀងលើវិស័យការងារតាមប្រព័ន្ធអ៊ិនធឺណែត(Internet)ឬហៅកាត់ថា វើក ណេត(WorkNet) ដើម្បីសហការលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គំរោងស្តីពីប្រព័ន្ធសេវាការងារនិងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធើណេត-WorkNet»នេះ នឹងត្រូវអនុវត្តដោយទីភ្នាក់ងារជាតិ មុខរបរនិងការងាររបស់កម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងាររបស់កូរ៉េខាងត្បូង។

គម្រោងនេះមានរយៈពេល៤ឆ្នាំដែលនឹងត្រូវប្រើប្រាស់ថវិការចំនួន៣លាន១សែនដុល្លារអាមេរិកហើយអនុវត្តជា៣ដំណាក់កាល រួមមាន៖ ទី១៖ ឆ្នាំ២០១៨ ការសិក្សាទៅវិញទៅមក អំពីប្រព័ន្ធផ្តល់សេវាការងារសាធារណៈនៅកម្ពុជានិងកូរ៉េដែលនឹងត្រូវចំណាយថវិកា ២សែនដុល្លារ។

ទី២៖ ឆ្នាំ២០១៩-២០២០ ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធើណេត-WorkNetដែលនឹងត្រូវចំណាយថវិកាចំនួន ២លាន ៧សែនដុល្លារ។

ទី៣៖ ឆ្នាំ២០២១ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃដែលនឹងត្រូវចំណាយថវិកា ២សែនដុល្លារ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស