38 C
Phnom Penh

ប៉ូលិសភ្នំពេញបានចាប់ខ្លួនមនុស្សចំនួន១៨នាក់ ក្នុងរយៈពេលបីថ្ងៃនៃការបង្ក្រាបការជួញដូរគ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចទីក្រុងបានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសចំនួន១០ករណីក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់១៦ខែមេសាម្សិលម៉ិញនេះ។

ក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានឃាត់ខ្លួនអ្នកជួញដូរអ្នកប្រើប្រាស់ និងអ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនសរុបចំនួន១៨នាក់។

របាយការណ៍នៃស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល បានចុះ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានជាង ២ពាន់ ករណីហើយឃាត់ខ្លួនមនុស្សចំនួនជាង ៣ពាន់ ៤រយនាក់ក្នុងនោះមានជនបរទេស៧១នាក់។

សមត្ថកិច្ច ក៏បានដកហូតគ្រឿងញៀនគ្រប់ប្រភេទជាង៦៤គីឡូក្រាម រួមកញ្ឆាជាង ២២គីឡូក្រាម និងដើមកញ្ឆាជាង១២ម៉ឺនដើមថែមទៀត។

របាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថាការចរាចរណ៍ និងការជួញដូរគ្រឿងញៀន មិនមានការថយចុះទេ កាលពីឆ្នាំពី២០១៦និងឆ្នាំ២០១៧។

របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញឲ្យដឹងថា ការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៧កន្លងទៅនេះគឺមានចំនួនជាង៨ពាន់ករណីដែលចំនួននេះ បានកើនឡើងជាង ៩២% បើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺមានជាង៤ពាន់ករណីបុ៉ណ្ណោះ។

របាយការណ៍ដដែលបង្ហាញថាអាជ្ញាធរក៏បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនជិត២ម៉ឺននាក់ក្នុងនោះ មានស្រីជិត ២ពាន់នាក់ ថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស