28 C
Phnom Penh

សហគមន៍ខ្មែរក្នុងរដ្ឋកាលីហ្វ័រញ៉ានឹងប្រារព្ធវិញ្ញាណក្ខន្ឌ អ្នកស្លាប់ក្នុងរបបខ្មែរក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ានឹងរៀបចំប្រារព្ធខួបលើកទី៤៣ ឆ្នាំ នៃរបបវាលពិឃាតខ្មែក្រហម នៅថ្ងៃអង្គារទី១៧ ខែមេសានេះដើម្បីកាន់មរណទុក្ខ និងចងចាំចំពោះការបាត់បង់ពលរដ្ឋខ្មែរជិតពីរលាននាក់ដែលបានស្លាប់ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យនៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។

សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលរំឮកវាលពិឃាត (Killing Fields Memorial Center)ដែលបានចេញផ្សាយជាសាធារណៈឲ្យដឹង ថាមជ្ឈមណ្ឌលនេះ នឹងមានការរៀបចំព្រឹត្តិការណ៍រំឭករបបវាលពិឃាតនេះនៅក្នុងសួនរំឭកវាលពិឃាតមួយដែលនឹងត្រូវសាងសង់ឡើងក្នុងឆ្នាំ២០១៩ ខាងមុខនេះ នៅក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

សេចក្តីប្រកាសព័ត៌មានដដែលអោយដឹងថា ពិធីនេះនឹងមានពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ១រយ នាក់ចូលរួមដោយមានការនិមន្តព្រះសង្ឃប្រហែល៣០អង្គ ចូលរួមធ្វើពិធីបែបព្រះពុទ្ធសាសនា និងមានការសម្តែងនូវមរណទុក្ខរបស់ពលរដ្ឋខ្មែរដែលបានបង់ជីវិតក្នុងរបបវាលពិឃាតថែមទៀត។

ព្រឹត្តិការណ៍រំឭកខួបលើកទី៤៣ឆ្នាំ នៃរបបវាលពិឃាតនៅឆ្នាំ២០១៨នេះ នឹងផ្តោតលើគម្រោងសាងសង់សួនរំឭកវាលពិឃាត ដែលនឹងត្រូវ សហគមន៍ខ្មែរក្នុងរដ្ឋកាលីហ្វ័រញ៉ានាំគ្នាសាងសង់ឲ្យមាន សម្រាប់ទុកធ្វើជាទីតាំងនៃពិធីបុណ្យរំឭកខួបនៃរបបវាលពិឃាត។

សាលាក្រុងឡុងប៊ិចនឹងជួយជ្រោមជ្រែងផ្នែកថវិការចំនួន ១៥ម៉ឺនដុល្លារអាមេរិកសំរាប់ការសាងសង់សួននេះឡើង។

ពិធីរំឭកខួបនៃរបបវាលពិឃាតនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ៩ ព្រឹកថ្ងៃអង្គារទី១៧ មេសា ដោយមានពិធីសូត្រមន្តតាមបែបពុទ្ធសាសនា។

លុះដល់ម៉ោង ៥ល្ងាច នឹងមានពិធីបង្ហូតទង់ជាតិពិធីថ្លែងអំណរគុណពិធីសូត្រមន្តនិងពិធីដុតភ្លើងទៀន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស