30 C
Phnom Penh

រដ្ឋាភិបាលអូស្រ្តាលី ប្តេជ្ញាប្រយុទ្ធប្រឆាំង ទេសចរណ៍មណ្ឌលកុមារកំព្រា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសអូស្រ្តាលីប្តេជ្ញាប្រយុទ្ធប្រឆាំងការធ្វើដំណើរទេសចរណ៍ មណ្ឌលកុមារកំព្រាដើម្បីទប់ស្កាត់ការជួយដូរកុមារនៅតាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។

សារព័ត៌មានរ៉យទ័រ(Reuters)បានចុះផ្សាយអង្គការសប្បុរសធម៌មួយឈ្មោះ លូម៉ូស៍(Lumos) ដែលរកឃើញថា កុមារនៅតាមប្រទេសជាច្រើន ដូចជានៅកម្ពុជា ត្រូវគេយកឲ្យមករស់នៅក្នុងមណ្ឌលកុមារកំព្រាដើម្បីទុក សម្រាប់ទាក់ទាញការបរិច្ចាគនិងឧបត្ថម្ភពីអ្នកស្ម័គ្រចិត្តពីប្រទេសអូស្រ្តាលីប៉ុណ្ណោះ។

អង្គការសហប្រជាជាតិនិង អង្គការសង្គ្រោះកុមារ (Save the Children) បញ្ជាក់ថាទេសចរណ៍មណ្ឌលកុមារកំព្រាគឺជាទម្រង់ទាសករសម័យទំនើប។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីអ្នកស្រី ជូលី ប៊ីហ្ស៊ីប(Julie Bishop) លើកឡើងថាអ្នកស្ម័គ្រចិត្តជាតិអូស្រ្តាលីដែលភាគច្រើនជាយុវជន និងសិស្សសាលាបានផុងខ្លួនចូលរួម ក្នុងអំពើជួញដូរមនុស្ស ដោយមិនដឹងខ្លួន ដែលពួកគេបានចំណាយប្រាក់រហូតដល់ ២ពាន់ ដុល្លារ ដើម្បីចូលរួមក្នុងការបរិច្ចាគ និងឧបត្ថម្ភមណ្ឌលកុមារកំព្រាទាំងនេះ។

អ្នកស្រីជូលី ប៊ីហ្ស៊ីប(Julie Bishop)បញ្ជាក់បន្ថែមថា ប្រទេសអូស្រ្តាលី ត្រូវតែចាត់ការលុបបំបាត់បញ្ហានេះ។

អង្គការសហប្រជាជាតិរកឃើញថា មណ្ឌលកុមារកំព្រានៅកម្ពុជាមានចំនួនកើនឡើងយ៉ាងច្រើន និង ក្លាយជាកន្លែងទាក់ទាញបំផុតសម្រាប់ទេសចរណ៍មណ្ឌលកុមារកំព្រា។

ប៉ុន្តែកុមារដែលយកដាក់នៅមណ្ឌលទាំងនោះ ស្ទើរតែទាំងអស់ ជាក្មេងដែលនៅមានម្តាយឬឳពុកនៅរស់នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស