28.4 C
Phnom Penh

យ៉ាងហោចណាស់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត២លាននាក់មកដំបន់អង្គរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងទេសចរណ៍កម្ពុជាបានធ្វើការប៉ាន់ប្រមាណថាក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែររយៈពេលបួនថ្ងៃនេះ យ៉ាងហោចណាស់មានភ្ញៀវទេសចរ ជិត២លាននាក់ បាននាំគ្នាទៅលេងនៅតំបន់អង្គរខេត្តសៀមរាប។

ក្រុមអាជីវករនៅខេត្តសៀមរាបនិយាយថានៅឆ្នាំនេះមិនសូវមានភ្ញៀវទេសចរបរទេសមកកំសាន្តក្នុងពិធីបុណ្យ ចូលឆ្នាំខ្មែរ ដូចកាលពីឆ្នាំមុនៗនោះទេ។

របាយការណ៍ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលទៅទស្សនាតំបន់ អង្គរវត្តបានកើនឡើងប្រមាណ១៥%បើធៀបនឹងឆ្នាំ២០១៧ កន្លងទៅ។

របាយការណ៍របស់ក្រសួងទេសចរណ៍ឲ្យដឹងថា ចំនួនភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់នេះបានផ្ដល់ឱកាសដល់អាជីវករទេសចរណ៍ ឬអ្នកលក់ដូរ ទទួលបាននូវប្រាក់ចំណូលកាន់តែច្រើន និងបានផ្ដល់ផលប្រយោជន៍ច្រើន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថែមទៀត។

ក្រុមអាជីវករមួយចំនួនលើកឡើងស្រដៀងគ្នាថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នៅទីរួមខេត្តសៀមរាបកន្លងទៅនេះ តម្លៃទំនិញស្ទើរគ្រប់មុខប្រភេទ និងបន្ទប់ស្នាក់នៅ បានឡើងថ្លៃទ្វេដង។

បន្ទប់ផ្ទះសំណាក់ ឬសណ្ឋាគារតម្លៃ១៥ដុល្លារក្នុង១យប់ បានឡើងដល់៤០ដុល្លារ។

ចំណែក ទឹកសុទ្ធមួយដប១ពាន់រៀល បានឡើងដល់២ពាន់រៀល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស