28 C
Phnom Penh

លោក ហ៊ុន សែនព្រមានពលរដ្ឋសាជាថ្មីថា បើកម្ពុជាបាត់បង់សន្តិភាពនោះប្រទេសនឹងជួបភាពវឹកវរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធ ម្សិលម៉ិញថា ក្នុងរយៈពេល២០ឆ្នាំនេះ សន្តិភាពបានជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍន៍ដូច្នេះពលរដ្ឋមិនត្រូវធ្វើឲ្យសន្តិភាពរបូតចេញពីដៃនោះទេ ទោះបីដោយតម្លៃណាក៏ដោយ។

ជាមួយគ្នានេះផងដែរកាលពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីលោក ហ៊ុន សែន ព្រមានយុវជនឲ្យមើលបទពិសោធន៍នៃសង្គ្រាមស៊ីវិលនៅប្រទេស ស៊ីរី ដែលពលរដ្ឋប្រទេសស៊ីរីមិនអាចមានឱកាសសប្បាយរីករាយក្នុងពេលចូលឆ្នាំថ្មីដូចកម្ពុជានោះឡើយដោយសារពួកគេជាប់រវល់តែរឿងសង្គ្រាម។

អតីតកម្មាភិបាលខ្មែរក្រហមរូបនេះរំលឹកថាដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្សមានតែបោះឆ្នោតឲ្យបក្សកាន់អំណាច ដែលលោកបានដឹកនាំ អស់រយៈជាង៣០ឆ្នាំមកហើយប៉ុណ្ណោះ។

មជ្ឈដ្ឋានទូទៅអះអាងថាសង្គ្រាមនៅកម្ពុជានឹងមិនអាចកើតមានទៅរួចនោះទេដោយសារពលរដ្ឋខ្មែរទូទៅមិនមានអាវុធដូចលោក ហ៊ុន សែននិងកងទ័ពរបស់លោកនោះឡើយ។

ពួកគេនិយាយប្រសិនបើ មានសង្គ្រាមផ្ទុះឡើងនៅកម្ពុជាមែន គឺមានតែក្រុមរបស់លោកហ៊ុន សែនប៉ុណ្ណោះដែលជាអ្នកបង្ករសង្គ្រាម។

មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅក្នុងតំបន់អាស៊ីដូចជាលោក ហ៊ុន សែនកំពុងគ្រប់គ្រងស្ថាប័នរដ្ឋតុលាការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ដើម្បីប្រាកដអំណាចទាំងនេះស្ថិតក្នុងដៃរបស់លោក និងក្រុមគ្រួសាររបស់លោកប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស