38 C
Phnom Penh

ក្រុមអ្នកការពារបរិស្ថានឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពខុសច្បាប់ នៅជម្រកសត្វព្រៃភ្នំត្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកអភិរក្សបរិស្ថានជុំរុញអោយរដ្ឋាភិបាលទីក្រុងភ្នំពេញចាត់វិធានការជាបន្ទាន់លើជនល្មើសទាំងឡាយណា ដែលកំពុងប្រព្រឹត្តអំពើល្មើសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោតក្នុងខេត្តព្រះវិហារ។

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) អង្គការអភិរក្សសាកល(CI) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) រួមទាំងអង្គការមួយចំនួនទៀតសរុបជិត ១០ អង្គការ រកឃើញថា ដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងទទួលរងការកាប់រានទន្រ្ទានយកដីជាទ្រង់ទ្រាយធំ ។

អង្គការទាំងនេះអះអាងថា សត្វព្រៃសំខាន់ៗក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត កំពុងប្រឈមនឹងការគំរាមកំហែងនិងបាត់បង់។

សត្វព្រៃកម្រនៅទីនោះរួមមាន ទន្សោង ខ្លាពពក ខ្លាឃ្មុំ ស្វាព្រាម ទោច ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វស្លាបទឹកធំៗជាច្រើនទៀត។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះព្រមានថា ប្រសិនបើគ្មានការអន្តរាគមន៍ជាបន្ទាន់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនានាទេ នោះធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃមួយនេះនឹងទទួលរងការខូចខាត ហើយ មិនអាចស្តារឡើងវិញបានឡើយ។

ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ កាលពីឆ្នាំ ២០១៧ កន្លងទៅ។

ដែនជម្រកសត្វព្រៃនេះលាតសន្ធឹងលើផ្ទៃដីជាង ៤ ម៉ឺនហិកតារ ស្ថិតក្នុងស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀមរាប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស