26 C
Phnom Penh

គ.ជ.ប ដាក់ផែនការ៥ចំណុច សម្រាប់សន្តិសុខការបោះឆ្នោតតំណាងរាស្រ្ត ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានដាក់ចេញនូវផែនការ៥ចំណុចដើម្បីធានាការពារសនិ្តសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ។

តាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធម្សិលម៉ិញបានឱ្យដឹងថា ដើម្បីធានាបាននូវការសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនិងបរិយាកាសនយោបាយល្អ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះគជបធ្វើការណែនាំដល់ ដល់គណៈកម្មការរបស់ខ្លួនតាមរាជធានី-ខេត្តទាំងអស់ទី១គឺត្រូវបន្តការពង្រឹងទំនាក់ទំនង កិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតជាមួយស្នងការដ្ឋាននគរ បាលរាជធានី-ខេត្តនិងអធិការដ្ឋាននគរបាលក្រុង ស្រុក-ខណ្ឌ និង ឃុំ-សង្កាត់ដើម្បីចាត់វិធានការការពារសន្តិសុខសុវត្ថិភាពឱ្យបានតឹងរឹង ។

ទី២ត្រូវពង្រឹងកិច្ចសហការចាត់វិធានការរក្សាការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈគ្រប់សកម្មភាពរបស់ភ្នាក់ងារ និងបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ។

ទី៣ត្រូវចាត់ចែង តាមដានត្រួតពិនិត្យសភាពការណ៍និងសុំអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុកការគំរាមកំហែងនិងអំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឱ្យរាំងស្ទះដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។

ទី៤ត្រូវផ្តល់ព័ត៌មានឬរបាយការណ៍ជាប្រចាំ អំពីស្ថានភាពសន្តិសុខ សុវត្ថិភាពជុំវិញដំណើរការនៃការបោះឆ្នោត ជូនអគ្គលេខាធិការដ្ឋាន គ.ជ.ប ឱ្យបានទៀងទាត់ចាប់ពីពេលនេះតទៅ។

ទី៥ត្រូវចាត់ចែងរៀបចំកិច្ចប្រជុំចម្រុះក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប រួមនឹងការចាត់វិធានការណ៍ផ្សេងៗ ដើម្បីបង្ការទប់ស្កាត់និងកាត់បន្ថយឱ្យបានរាល់បញ្ហាទំនាស់ ឬក៏បាតុភាពនានាដែលអាចនឹងកើតមានឡើងជាយថាហេតុ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស