25 C
Phnom Penh

កម្ពុជារកចំណូលបានរាប់រយលានដុល្លារពីពិធីបុណ្យចូលឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាកាលពីថ្ងៃពុធបង្ហាញថា កម្ពុជាទទួលបានប្រាក់ចំណូលប្រមាណ៣០០លានដុល្លារ ពីភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកចូលរួមដើរកម្សាន្តអំឡុងចូលឆ្នាំថ្មី ប្រពៃណីជាតិ។

របាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិពីថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះមានទេសចរជាតិ និងអន្តរជាតិជាង៥លាននាក់បានមកចូលរួមទស្សនាកំសាន្តនៅទូទាំងប្រទេសកម្ពុជា ដែលនាំឲ្យកម្ពុជាបានទទួលប្រាក់ចំណូលបន្ថែមប្រមាណ៣០០លានដុល្លារសំរាប់បំពេញបន្ថែមដល់វិស័យសេដ្ឋកិច្ចជាតិរបស់ខ្លួន។

របាយការណ៍ដដែលឲ្យដឹងទៀតថាវិស័យទេសចរណ៍ ជាវិសយ័អាទិភាពដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្នុងមួយឆ្នាំៗវិសយ័នេះបាននាំចំណូលរាប់ពាន់លានដុល្លារ ដែលបានហើយបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។

របាយការណ៍ដដែលបន្ថែមទៀតថា៖ វិសយ័ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែងដោយនាំអតិថិជនមកទិញទំនិញ ឬការប្រើប្រាស់សេវាក្នុងស្រុកផ្ទាល់តែម្តង ដែលជាការបន្ថែមលើការនាំចេញផលិតផ្សេងៗទៅលក់នៅបរទេស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស