34 C
Phnom Penh

យ៉ាងហោចណាស់មានមនុស្សចំនួនជាង១រយនាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុងរដូវបុណ្យចូលឆ្នាំថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាក្នុងរយៈពេល ថ្ងៃគិតពីថ្ងៃទី១ ដល់ ១៨ មេសា នៃរដូវបុណ្យចូលឆ្នាំខ្មែរ យ៉ាងហោចណាស់មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២១៨ករណី។

ក្នុងនោះមានមនុស្ស ចំនួន ១១៨នាក់ ស្លាប់ និង ៣៤៣នាក់ ផ្សេងទៀតរបួស។

ចំនួននេះបានកើនឡើង លើសពីថ្ងៃធម្មតាដែលជាថ្ងៃមិនមានពិធីបុណ្យ ចំនួន៥៥ករណី ដោយគិតក្នុងរយៈពេល១៨ដូចគ្នាកាលពីខែមីនាកន្លងទៅគឺអ្នកស្លាប់បានកើនឡើងរហូតដល់ទៅ ២០នាក់ហើយអ្នករបួសធ្ងន់ស្រាលបានកើនជាង១រយនាក់។

កាលពីថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសាឆ្នាំ២០១៨គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស មានចំនួន៥៥ករណី ធ្វើឲ្យមនុស្សស្លាប់២៦នាក់និងរបួសស្រាលធ្ងន់ ៨១នាក់ បើប្រៀបធៀបទៅនឹងពិធីចូលឆ្នាំខ្មែរកាលពីឆ្នាំ២០១៧ ចំនួននេះបានថយចុះ។

របាយការណពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺដោយសារការបើកបរលើសល្បឿនកំណត់មិនគោរពសិទ្ធគ្នា ប្រជែងគ្នា បើកបរទាំងស្រវឹង មិនប្រកាន់ស្តាំ និងបើកបរ ទាំងងងុយដេកជាដើម។

របាយការណ៍ដដែល បានបង្ហាញថា រយៈពេល១ឆ្នាំកាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន៣៥៣១ករណី បណ្ដាលឲ្យមនុស្ស ចំនួន ១៧៨០នាក់ស្លាប់ និង ៥៥៣៩នាក់ផ្សេងទៀត របួស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស