36 C
Phnom Penh

សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អតីតអ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរីពីររូបជាលើកទី២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបលោក យាង សុធារិន្ទហៅយាងសុជាមេត្តានិងលោក អ៊ួន ឈិនជាលើកទី២។

អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរឹបអូសយកទ្រព្យសម្បត្តិអស់ជាច្រើន ដូចជាកុំព្យូទ័រជាច្រើនគ្រឿងនិងម៉ូតូកាលពីថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១៧។

រហូតមកទល់ពេលនេះអ្នកទាំងពីរត្រូវបានឃុំខ្លួនជាង៥ខែហើយ។

លោកកែវ វន្នី ដែលជាមេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនេះបានប្រាប់ក្រុមអ្នកសាព័ត៌មានថាការបដិសេធរបស់សាលាឧទ្ធរណ៍មិនឲ្យកូនក្តីរបស់លោកនៅក្រៅឃុំដោយសារហេតុផលថា ពួកគេបារម្ភអ្នកទាំងពីរលួចរត់ចេញទៅក្រៅប្រទេសដែលនាំឲ្យពិបាកដល់នីតិវិធីរបស់តុលាការ។

ម្យ៉ាងទៀតចៅក្រមប្រឹក្សាបានប្រាប់ទៅអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរថា បទល្មើសរបស់ពួកគេជាបទល្មើសធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិសុខជាតិ។

ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សទាមទារឲ្យសាលាឧទ្ធរណ៍ដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះ ហើយថាតុលាការគ្មានហេតុផលណាមួយក្នុងការបន្តឃុំខ្លួនពួកគេទាំងពីរនាក់នេះទេ ដោយសារតុលាការរកមិនឃើញភស្តុតាងក្នុងការដាក់បន្ទុកពួកគេ ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស