31 C
Phnom Penh

សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបង្ហាញអំពីបញ្ហារំលោភសិទ្ធិមនុស្ស នៅវៀតណាមក្នុងសន្និសីទមួយនៅប្រទេសបារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធខ្មែរកម្ពុជាក្រោមនិងអង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាងឬហៅកាត់ថា យូ.អិន.ភី.អូ (UNPO)នឹងរួមគ្នាធ្វើសន្និសីទមួយស្តីអំពីការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសវៀតណាម

សន្និសីទនេះនឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនៅដើមខែមិថុនាខាងមុខនេះ។

សន្និសីទនោះនឹងមានការសម្របសម្រួលដោយសមាជិកព្រឹទ្ធសភាបារាំងលោកអង់ដ្រេកាតូលីន(André Gattolin)។

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថា ខ្មែរជាជនជាតិដើមនៅលើទឹកដីកំណើតរបស់ខ្លួន ដែលត្រូវបានត្រួតត្រាដោយប្រទេសវៀតណាមកំពុងរងគ្រោះពីការរំលោភដីធ្លី ការធ្វើទុក្ខបុកម្នេញផ្នែកសេរីភាពសាសនា និងសេរីភាពនៃការបញ្ចេញមតិរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម។

ខ្មែរកម្ពុជាក្រោមក៏រងគ្រោះនៃការចាប់ឃុំខ្លួនដោយមិនស្របច្បាប់និងការធ្វើទារុណកម្ម។

សន្និសីទនេះនឹងប្រមូលផ្តុំសហគមន៍ខ្មែរក្រោមសង្គមស៊ីវិលនិង មនុស្សសំខាន់ៗជាច្រើនទៀតដើម្បីជជែកពីបញ្ហារំលោភសិទ្ធិមនុស្ស និងយុទ្ធសាស្រ្តក្នុងការស្វែងរកវិធីទប់ស្កាត់ការរំលោភបំពានទាំងនោះ ដើម្បីលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយចំនួន និងអ្នកទោសនយោបាយជាច្រើនរូបទៀតកំពុងជាប់ឃុំឃាំងក្នុងគុគនៃប្រទេសវៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស