26 C
Phnom Penh

ក្រសួងយុត្តិធម៌នឹងពិនិត្យទណ្ឌិត២២៨នាក់ ដែលស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស ពេលបុណ្យពិសាខបូជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងយុត្តិធម៌នឹងពិនិត្យលើសំណើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតជាង២រយនាក់នៅដើមសប្តាហ៍ក្រោយសម្រាប់ពិធីបុណ្យពិសាខបូជា។

យ៉ាងហោចណាស់មានទណ្ឌិតសរុបចំនួន ២២៨នាក់ក្នុងនោះមានស្ត្រី១៨នាក់កំពុងជាប់ពន្ធនាគារនៅតាមខេត្តក្រុងចំនួន១៨និងមណ្ឌលអប់រំកែប្រចំនួន៤ ដែលបានស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស។

កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅថ្មីៗនេះ ក្រសួងយុត្តិធម៌បានបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន៥០នាក់ ក្នុងចំណោមទណ្ឌិតដែលបានស្នើសុំចំនួន៣២១នាក់។

ក្នុងចំណោម ទណ្ឌិតទាំង៥០នាក់ មិនមានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការណាមួយនោះឡើយ។

ក្រុមសិទ្ធិមនុស្សក្នុងស្រុកបានរិះគន់ក្រសួងយុត្តិធម៌ថាមិនបានដោះលែងលោកអ៊ំ សំអាននិងអ្នកស្រីទេព វន្នីដែលពួកគេបានជាប់ពន្ធនាគារអស់រយៈពេលពីរភាគបីនៃទោសដែលពួកគេបានទទួលនោះហើយ។

របាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា កាលពីឆ្នាំ២០១៧កន្លងទៅព្រះមហាក្សត្របានបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន១៥៧នាក់ក្នុងនោះស្រី២០នាក់ ក្នុងពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៧២នាក់ ពិធីបុណ្យពិសាខបូជាចំនួន៣៥នាក់និងពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក៥០នាក់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស