40.3 C
Phnom Penh

លោកហ៊ុន សែនគំរាមប្រើវិធានការក្តៅទៅលើមន្ត្រីអសកម្មខណៈការបោះឆ្នោតជាតិជិតចូលមកដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ត្រូវដកចេញពីជួររដ្ឋាភិបាល ដើម្បីកុំឲ្យអ្នកទាំងនោះបង្កដំបៅមហារីក ខណៈការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។

ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិឆ្នាំ២០១៨ដល់ឆ្នាំ២០២៥។

លោកហ៊ុន សែន អះអាងថាចូលរួមរបស់ពលរដ្ឋក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍន៍អាចនាំឲ្យកម្ពុជាជៀសផុតពីចលាចលនិងភាពវឹកវរផ្នែកនយោបាយ។

លោកបន្តថាជោគជ័យនៃសន្តិភាព និងស្ថិរភាពនយោបាយនេះជាលក្ខខណ្ឌដ៏ចម្បងនៃស្ថិរភាពសេដ្ឋកិច្ចជាតិ និងជាលក្ខខណ្ឌចាំបាច់ សម្រាប់ជំរុញឲ្យមានវឌ្ឍនភាពនិងការអភិវឌ្ឍក្នុងសង្គម។

លោក ហ៊ុន សែន អះអាងថាសក្ដានុពលសេដ្ឋកិច្ចកម្ពុជាពេលនេះត្រូវបានគេចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ច» ថ្មីមួយនៅតំបន់អាស៊ី។

ក្រុមអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចនិយាយថាសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន គឺពឹងផ្អែកសឹងទាំងស្រុងទៅជំនួយពីបរទេសនិងការជំពាក់បំណុល ប្រទេសចិនរាប់សែនលានដុល្លារដែលនឹងដោះស្រាយមិនរួច។

មិនតែប៉ុណ្ណោះសេដ្ឋកិច្ចរបស់កម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយ ដ៏ធ្ងន់ធ្ងរថែមទៀត តាមរយៈការប្រុងប្រៀបដាក់ទណ្ឌកម្មផែ្នកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប ប្រសិនបើប្រទេសមួយនេះមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស