29 C
Phnom Penh

ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាមទារឲ្យលោក ហ៊ុន សែន គោរពលទ្ធិប្រជាធិបតេយ្យវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សមរង្ស៊ី អះអាងថារដ្ឋាភិបាល ប្រទេសជប៉ុននិងប្រទេសឥណ្ឌូណេស៊ីសន្យាថាពួកគេនឹងអន្តរាគមន៍ ទៅលោកហ៊ុន សែនឲ្យស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឡើងវិញ។

សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនកាលពីពេលថ្មីៗនេះបាននាំគ្នាជួបមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនអូស្ត្រាលីនិងប្រធានរដ្ឋសភាឥណ្ឌូណេស៊ីស្តីទីដើម្បីជុំរុញឲ្យពួកគេជួយអន្តរាគមន៍ដាក់សំពាធដល់រដ្ឋាភិបាល ហ៊ុន សែន ឲ្យងាកមកគោរពលទ្ធិប្រជាធិបតេយ្យ និងបើកឲ្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ បានចូលរួមបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨ខាងមុខ។

ទោះជាយ៉ាងណាក៏ដោយលោកសម រង្ស៊ីកាលពីពេលថ្មីៗនេះ បានព្រមានថាពលរដ្ឋនៅក្នុងប្រទេសនឹងងើបបះបោរ ប្រសិនបើពុំមានវត្តមានរបស់គណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខនេះ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានសរសេរនៅក្នុង បណ្តាញសង្គមតេឡេហ្គ្រាម(Telegram)កាលពីដើមសប្តាហ៍កន្លងទៅនេះថាបានចាត់ទុកការគំរាមរបស់លោក សមរង្ស៊ីថា ជារឿងគ្មានប្រយោជន៍ដោយសារក្រុមគណបក្សប្រឆាំងមួយនេះគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះឡើយ។

ផ្ទុយពីការលើកឡើងរបស់លោកសុខ ឥសាន សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០១៧ ធ្លាប់បានព្រមានរួចជាស្រេចទៅហើយអាមេរិកនឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជានោះឡើយ ប្រសិនបើការបោះឆ្នោតនោះធ្វើឡើងដោយអវត្តមានរបស់បក្សប្រឆាំងដ៏ធំនៅកម្ពុជានោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស