28 C
Phnom Penh

រដ្ឋមន្ត្រីមហាផ្ទៃជំរុញឲ្យពលរដ្ឋរាយការណ៍អំពីសមត្ថកិច្ចដែលអសកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំអាជ្ញាធរមូលដ្ឋានកុំលាបពណ៌ និងកុំរើសអើងនិន្នាការនយោបាយ។

ជាងនេះទៅទៀត លោកជំរុញឲ្យអាជ្ញាធរ ត្រូវតែអព្យាក្រិត្យនិងបម្រើប្រយោជន៍ពលរដ្ឋឲ្យបានល្អ។ លើសពីនេះ លោក ស ខេង ក៏បានជំរុញឲ្យពលរដ្ឋទាំងអស់ ប្រសិន បើដឹងថា អាជ្ញាធរ ឬសមត្ថកិច្ចរូបណាអសកម្ម ត្រូវរាយការណ៍មក អាជ្ញាធរថ្នាក់ជាតិ តាមរយៈបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជួយដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាងនេះទៅទៀត លោក ស ខេង ក៏បានអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតគ្រប់ៗគ្នាផងដែរ។

ការអំពាវនាវរបស់លោក ស ខេង ធ្វើឡើងស្របពេលដែលគណបក្ស សង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញរំលាយចេញពីបញ្ជីនយោបាយ និងរារាំងមិនឲ្យចូលរួមការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខថែមទៀត។

ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការលាបពណ៌ និងការរើសអើងនិន្នាការនយោបាយ ភាគច្រើនកើតចេញពីក្រុមសកម្មជន អាជ្ញាធរ ឬសមត្ថកិច្ចរបស់គណបក្សកាន់អំណាចទៅក្រុមដែលមាននិន្នាការផ្ទុយពីខ្លួន។

ចំណែកក្រុមសិទ្ធិមនុស្សវិញអះអាងថា ពួកគេស្វាគមន៍ការបើកភ្លើងខៀវរបស់លោក ស ខេង ឲ្យពលរដ្ឋហ៊ានរាយការណ៍អំពីសមត្ថកិច្ច ឬអាជ្ញាធអសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួននោះ ប៉ុន្តែពួកគេចង់ឃើញមានការអនុវត្តច្បាប់ និងអនុសាសន៍បែបនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស