28 C
Phnom Penh

កូនប្រុសលោក ឈុត វុទ្ធីនឹងធ្វើពិធីរំឭកខួប៦ឆ្នាំនៃការស្លាប់ឳពុករបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈើយ ឧត្តមរស្មី កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី សកម្មជនការពារធនធានធម្មជាតិ នឹងធ្វើពិធីរំឭកខួបរំឭកវិញ្ញាណក្ខន្ធ គម្រប់៦ឆ្នាំនៃមរណភាពឪពុករបស់លោកដែលត្រូវបានឃាតករដៃឆៅ បាញ់សម្លាប់ទាំងកណ្តាលថ្ងៃត្រង់ក្នុងខេត្តកោះកុង កាលពីឆ្នាំ២០១២។

លោក ឈើយ ឧត្តមរស្មី អះអាងថា នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៩ ខាងមុខ នឹងមានពលរដ្ឋខ្មែរជាច្រើននាំគ្នាធ្វើពិធីរំឭកវិញ្ញាណក្ខន្ធមរណភាពឳពុករបស់លោក។

កូនប្រុសរបស់សកម្មជនការពារបរិស្ថានរូបនេះ អះអាងថា ក្នុងរយៈពេល៦ឆ្នាំមកនេះ ក្រុមគ្រួសាររបស់លោកនៅមិនទាន់ទទួលបានយុត្តិធម៌ ពីអំពើ ឧក្រិដ្ឋកម្មខ្នាតធំមួយនេះនៅឡើយ។

លោក ឈុត វុទ្ធី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ក្នុងស្រុកមណ្ឌលសីមា នៅចន្លោះខេត្តកោះកុង និងពោធិសាត់។

ឃាតកម្មនេះកើតឡើង ក្រោយពីសកម្មជនការពារបរិស្ថាន ដែលហ៊ានរិះគន់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាយ៉ាងឥតសំចៃមាត់រូបនេះ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតការធ្វើអាជីវកម្មឈើប្រណិត របស់កម្ពុជាជាច្រើនទៅកាន់ប្រទេសវៀតណាម។

លោក ឈើយ ឧត្តមរស្មី អះអាងថា ក្នុងនាមលោកជាកូនប្រុសរបស់ សកម្មជនការពារព្រៃឈើដ៏ឆ្នើមរូបនេះ លោកនឹងបន្តវេនពីឳពុករបស់ លោកដើម្បីការពារ និងអភិរក្សសម្បត្តិធនធានធម្មជាតិរបស់ខ្មែរ ទោះត្រូវចំណាយអ្វីក៏ដោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស