34.8 C
Phnom Penh

រដ្ឋាភិបាលចិនសុំឲ្យកម្ពុជាចាត់វិធានការច្បាប់ចំពោះជនជាតិចិនប្រព្រឹត្តខុសច្បាប់នៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចកម្ពុជាអះអាងថា រដ្ឋាភិបាលចិនបានអំពាវនាវឱ្យកម្ពុជាដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពួកអ្នកវិនិយោគទុនចិនដែលបានរំលោភច្បាប់នៅកម្ពុជា។

លោក នេត សាវឿន នាយអគ្គស្នងការនគបាលជាតិកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក លីវ ជុងរ៉ុង ប្រធានអគ្គនាយក សហប្រតិបត្ដិការអន្ដរជាតិចិន បានស្នើសុំឱ្យមានការផ្តល់សន្តិសុខបន្ថែមដល់ពលរដ្ឋចិនណាដែលគោរពច្បាប់របស់ចិន និងច្បាប់របស់ប្រទេសកម្ពុជា។

កាលពីចុងខែកុម្ភៈ លោក យន់ មីន អភិបាលខេត្តព្រះសីហនុបានចេញរបាយការណ៍មួយ ចោទប្រកាន់ថា ការហូរចូលនៃភ្ញៀវទេសចរចិននិងឧក្រិដ្ឋជនចិន បានបង្កឱ្យមានអស្ថិរភាពនៅក្នុងទីក្រុង និងនាំឱ្យមានការខ្វះខាតកន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ។

ចាប់តាំងពីឆ្នាំ២០១២មក យ៉ាងហោចណាស់មានជនជាតិចិនជាង ១ពាន់នាក់ត្រូវបានចាប់បញ្ជូនខ្លួនចេញពីកម្ពុជា ពាក់ព័ន្ធនឹងករណីលួចបន្លំតាម ប្រព័ន្ធអ៊ីនធឺណិត។

កម្ពុជានិងប្រទេសចិនកំពុងមានចំណងមិត្តភាពយ៉ាងរឹងមាំ ស្របពេលប្រទេសចិនបានផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារ និងជំនួយអភិវឌ្ឍន៍ដទៃទៀតដល់រដ្ឋាភិបាលក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស