31 C
Phnom Penh

ព្រះមហាក្សត្រខ្មែរស្នើឲ្យព្រឹទ្ធសភាអាណត្តិថ្មីជួយលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រនរោត្តម សីហមុនី កាលពីថ្ងៃអង្គារបានជំរុញឲ្យសមាជិកព្រឹទ្ធសភាអាណត្តិថ្មីនេះជួយលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជា។

ព្រះរាជបន្ធូលដ៏កម្ររបស់ព្រះមហាក្សត្រធ្វើឡើងខណៈព្រឹទ្ធសភាកំពុងគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជានៅក្នុងអាណត្តិទី៤នេះ។

ជាងនេះទៅទៀត ព្រះអង្គក៏បានទាមទារឲ្យព្រឹទ្ធសភាត្រូវការពារយុត្តិធម៌ គោរពច្បាប់ និងសិទ្ធិមនុស្ស ដើម្បីបង្កើតឡើងនូវភាពសុខដុមរមនាយូរអង្វែង ក្នុងសង្គមជាតិ។

ព្រះរាជបន្ធូលរបស់ព្រះអង្គធ្វើឡើង ខណៈព្រះអង្គយាងធ្វើជាអធិបតី បើកសម័យប្រជុំព្រឹទ្ធសភាជាលើកដំបូង នៅថ្ងៃទី២៣ ខែមេសា ម្សិលមិញ ស្របពេលដែលសហគមន៍អន្តរជាតិ និងគណបក្សប្រឆាំង ប្រកាសមិនទទួលស្គាល់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤។

ក្រុមអ្នកឃ្លាំមើលសង្គមនិយាយថា បន្ទូលរបស់ព្រះមហាក្សត្រនៅពេលនេះ គឺជាការក្រើនរំលឹកដល់ការដឹកនាំរបស់លោក ហ៊ុន សែន ឲ្យផ្តល់លិទ្ធិប្រជាធិបតេយ្យសំរាប់ពលរដ្ឋខ្មែរនៅក្នុងប្រទេសវិញ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណ្តត្តិទី៤នេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ហើយគណបក្សនេះទទួលបានសំឡេងឆ្នោតទាំងអស់ចំនួន៥៨អាសនៈ ហើយអាសនៈ៤ទៀត គឺ២តែងតាំងដោយព្រះមហាក្សត្រ និង២អាសនៈទៀតជ្រើសរើសដោយរដ្ឋសភា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស