38.8 C
Phnom Penh

អតីតអ្នកកាសែត The Cambodia Daily បានភៀសខ្លួនមកកាន់ សហរដ្ឋអាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកសារព័ត៌មានខ្មែរមួយរូបបានភៀសខ្លួនចេញពីកម្ពុជាមកកាន់ ទឹកដីសហរដ្ឋអាមេរិកដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក្រុងភ្នំពេញ។

សារព័ត៌មាន រ៉យទ័រ (Reuters) បានដកស្រង់សម្តីលោក អូន ភាព អតីតអ្នកសារព័ត៌មានរបស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា បើលោកត្រឡប់ទៅកម្ពុជាវិញ នោះសមត្ថកិច្ច នឹងចាប់ខ្លួនដាក់គុកជាមិនខាន។

កាលពីចុងខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី សម្រេចចោទប្រកាន់លោក អូន ភាព និង មិត្តរួមអាជីពរបស់លោកម្នាក់ទៀតជាជនជាតិកាណាដា ឈ្មោះZsombor Peter ពីបទញុះញង់ ដោយសារពួកគេបានសម្ភាសមន្រ្តី ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី កាលពីអំឡុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧។

ក្រុមអាជ្ញាធរឃុំប៉ាតេ បានប្តឹងអ្នកទាំងពីរ ថា មានចេតនាញុះញង់ និងរំលោភសិទ្ធិរក្សាការ សម្ងាត់បោះឆ្នោត។

អ្នកទាំងពីរអាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ប្រសិនបើតុលាការរកឃើញថា មានកំហុសពិតមែននោះ។

លោកអូន ភាព អះអាងថា អង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួនបានផ្តល់ឋានៈជាជនភៀសខ្លួនដល់លោក កាលពីខែមករា ហើយលោកបានមកដល់សហរដ្ឋអាមេរិក តាំងពីថ្ងៃទី២៥ ខែមីនា មកម៉្លេះ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក៏ត្រូវបង្ខំចិត្តបិទទ្វារ ឈប់ដំណើរការ ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រោយពីបាន បើកដំណើរការអស់រយៈពេលជាង ២៤ ឆ្នាំ នៅកម្ពុជា ដោយសារការធ្វើទុក្ខបុកម្នេញ ករណីពន្ធដារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស