31 C
Phnom Penh

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជំរុញឱ្យពលរដ្ឋខ្មែរប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីការពារបរិស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រសួងបរិស្ថានជំរុញឲ្យ ពលរដ្ឋ ងាកមកប្រើប្រាស់ផ្ទាំងសូឡា ឬបន្ទះកញ្ចក់ស្រូបពន្លឺព្រះអាទិត្យដើម្បីការពារបរិស្ថាន។

ការជំរុញនេះធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាភពផែនដីកាលពីថ្ងៃអង្គារនិងស្របពេលដែលស្ថានទូតអាមេរិកបានដំឡើងបន្ទះសូឡាជិត១ពាន់ផ្ទាំង ដើម្បីប្រើប្រាស់ជំនួសថាមពលអគ្គិសនី។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក វីល្លៀម ហៃដ៍ (William Heidt) លើកឡើងថា កម្ពុជាមានពន្លឺថ្ងៃយ៉ាងច្រើនដែលជាសក្ដានុពលក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបន្តថា ស្ថានទូតអាមេរិកទើបតែបំពាក់ ផ្ទាំងសូឡាទ្រង់ទ្រាយធំជិត១ពាន់ផ្ទាំង ដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ថាមពលក្នុងស្ថានទូតអាមេរិក ហើយក៏ជាការលើកទឹកចិត្តដល់ស្ថាប័នដទៃទៀត ងាកមកដំឡើងផ្ទាំងសូឡានេះដែរដើម្បីកាត់បន្ថយការចំណាយ។

លោក William Heidt បញ្ជាក់ថា ប្រព័ន្ធផ្ទាំងសូឡាដែលទើបដំឡើងថ្មីលើដំបូលស្ថានទូតនេះមានតម្លៃជាង១លានដុល្លារ ហើយដែលនឹងជួយស្ថានទូត ឲ្យទទួលបានអគ្គិសនីកម្លាំង២៤០គីឡូវ៉ាត់ និងសន្សំប្រាក់ពីការចំណាយលើអគ្គិសនីចំនួន៦ម៉ឺន៥ពាន់ដុល្លារក្នុង១ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស