26 C
Phnom Penh

អង្គការអ្នកកាសែតគ្មានព្រំដែនបានឲ្យចំណាត់ថ្នាក់កម្ពុជាអាក្រក់ខាងសេរីសារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសេរីភាពគ្មានព្រំដែនកាលពីថ្ងៃពុធបានចេញរបាយការណ៍របស់ខ្លួនឲ្យពិន្ទុកម្ពុជាជាប់លេខរាងទី១៤២ ក្នុងចំណោមប្រទេសចំនួន១៨០លើពិភពលោកនៅក្នុងឆ្នាំ២០១៨។

ពិន្ទុរបស់កម្ពុជាដ៏ទាបបាតតារាងនេះ ដោយសាររបបដឹកនាំក្រុងភ្នំពេញបានធ្វើសង្គ្រាមបោសសំអាតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាតាមរយៈការបិទស្ថានីយផ្សព្វផ្សាយជាង៣០ ដែលផ្សាយបន្តឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ការបង្ខំឲ្យកាសែត The Cambodia Daily ឈប់ដំណើរការដោយយកលេសថា ជំពាក់ពន្ធរដ្ឋ និងការបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ចេញពីកម្ពុជា ថែមទៀត។

ពិន្ទុរបស់កម្ពុជាគឺនៅទាបជាងប្រទេសថៃ និងភូមា ប៉ុន្តែខ្ពស់ជាងប្រទេសឡាវ និងវៀតណាម។

កាលពីឆ្នាំ២០១៧អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានក្នុងពិភពលោកមួយនេះអះអាងថា សង្គ្រាមប្រឆាំងក្រុមសង្គមស៊ីវិលទាំងនេះធ្វើឡើងក្រោយ ពេលគណបក្សសង្គ្រោះជាតិបានឈ្នះអាសនៈជាច្រើននៅក្នុង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ។

កាលពីឆ្នាំ២០១៧ កន្លងទៅអង្គការនេះបានផ្តល់សេរីភាពសារព័ត៌មាននៅកម្ពុជាលេខទី១៣២ ហើយចំណាត់ ថ្នាក់នេះបានធ្លាក់យ៉ាងគំហុក មកនៅលេខ១៤២ក្នុងឆ្នាំ២០១៨នេះ ក្នុងចំណោមប្រទេស១៨០។

អង្គការអ្នកកាសែតគ្មានព្រំដែនបញ្ជាក់ថា ការធ្លាក់ចុះចំណាត់ថ្នាក់យ៉ាងខ្លាំងខាងផ្នែកសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៨នេះគឺដោយសាររដ្ឋាភិបាលក្រុងភ្នំពេញបានចម្លងយកគម្រូតាមប្រទេសចិនកុម្មុនីស្តក្នុងការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស