28.4 C
Phnom Penh

សមត្ថកិច្ចថៃបានចាប់ខ្លួនប្រធានចលនារណសិរ្សរំដោះជាតិខ្មែរដែលលោក ហ៊ុន សែន រកមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជា្ញធរទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃពុធ ទី២៥មេសា បានចាប់ខ្លួនលោក សម សេរីប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ខណៈលោកទៅបន្តសុពលទិដ្ឋាការរបស់លោក។

ការចាប់ខ្លួនលោក សម សេរី ជនជាតិដាណឺម៉ាកដើមកំណើតខ្មែរនៅពេលនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ប្រកាសចោទប្រកាន់ថាប្រធានចលនា រណសិរ្សរំដោះជាតិខ្មែររូបនេះ មានបំណងដាក់គ្រាប់បំផ្ទុះនៅម្តុំវត្តភ្នំ និងក្នុងខេត្តសៀមរាប កាលពីអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។

មន្រ្តីខាងផ្នែកសន្តិសុខរបស់លោក សម សេរី មា្នក់បានឲ្យដឹងថា លោក សម សេរី ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ហើយបញ្ជូន ទៅឃុំភ្លាមៗ នៅមន្ទីរឃុំឃាំងធំក្នុងទីក្រុងបាងកក។

ប្រភពដដែលឲ្យដឹងទៀតថា ពួកគេនឹងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតរបស់ប្រទេសដាណឺម៉ាក ក្នុងទីក្រុងបាកក និងស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីដោះលែងលោក សម សេរី ឲ្យមានសេរីភាពវិញ។

ពួកគេបារម្ភថា អាជ្ញាធរថៃអាចនឹងបញ្ជូនលោក សម សេរី ទៅកាន់ប្រទេសកម្ពុជា ដោយសារអាជ្ញាធរថៃ កាលពីខែកុម្ភៈ ក៏បានចាប់បញ្ជូនខ្លួនអ្នករិះគន់របបលោក ហ៊ុន សែន គឺលោកស្រី សំ សុខា មកកាន់ប្រទេសកម្ពុជាម្តងរួចទៅហើយ បើទោះបីអ្នកស្រីទទួលបានឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិក៏ដោយ។

លោកស្រី សំ សុខា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទដោះស្បែកជើងគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស