41.3 C
Phnom Penh

សាលាឧទ្្ធរណ៍នឹងប្រកាសសាលដីកាករណីសកម្មជនគណបក្សសង្គ្រោះ១១នាក់ នៅថ្ងៃទី១០ ខែឩសភាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាករណីសកម្មជនគណបក្សសង្គ្រោះជាតិ ១១រូប នៅថ្ងៃទី ១០ ខែឧសភាខាងមុខ ក្រោយពីតុលាការមួយនេះបានបើកសវនាការរឿងក្តីរបស់ពួកគេចំនួន៣ថ្ងៃ កន្លងមក។

សកម្មជនទាំង១១នាក់នេះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អាន បឋម លោក អ៊ុក ពេជ្រ សំណាង លោក អឿ ណារិត និងមនុស្សមួយចំនួនទៀត។

ក្រុមមេធាវីរបស់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់នេះឲ្យបានដឹងថា ជនជាប់ចោទទាំងនេះ ត្រូវបានសាលាឧទ្ធរណ៍អនុញ្ញាតឲ្យឡើងបកស្រាយអំពីសកម្មភាពរបស់ពួកគេកាលពីពេលមានការប៉ះទង្គិចគ្នានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤នោះ។

ជាងនេះទៅទៀតចៅក្រមក៏បានបញ្ជាឲ្យមានការចាក់បញ្ចាំងខ្សែវីដេអូស្តីអំពីសកម្មភាពរបស់ពួកគេតាំងពីដើមដល់ចប់។

ក្រុមមេធាវីនិយាយថា ព្រះរាជអាជ្ញានៅតែព្យាយាមធ្វើការចោទប្រកាន់ ហើយសំណូមពរឲ្យសាលាឧទ្ទរណ៍រក្សាសាលក្រមសម្រេច របស់សាលាដំបូងទុកជាបានការដដែល។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសអ្នកទាំង១១នាក់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗពី៧ឆ្នាំដល់២០ឆ្នាំ ពីបទចូលរួមដឹកនាំធ្វើកុប្បកម្មនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស