31 C
Phnom Penh

កុមារកម្ពុជាបន្តស្លាប់ដោយសារគ្រាប់មិនទាន់ផ្ទុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ហើយ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ខណៈពួកគេទាំងនោះយកគ្រាប់មិនទាន់ផ្ទុះប្រភេទ៦៩មីលីម៉ែត្រមកដំលេង កាលពីម្សិលមិញ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង១៦នាទីល្ងាច ថ្ងៃទី២៦ ខែមេសា នៅចំណុច ភូមិ អូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

របាយការណ៍របស់មន្រ្តីនគរបាលមូលដ្ឋានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ សំ ប្រុស អាយុ១៣ឆ្នាំ បានស្លាប់នៅកន្លែង ហើយកុមាររងគ្រោះបីនាក់ទៀតមានឈ្មោះ ភាក់ ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់ទី២ ឈ្មោះ ទិត្យ វណ្ណ អាយុ១០ឆ្នាំ របួសធ្ងន់ ហើយទី៣ ឈ្មោះ សំ ថាប់ អាយុ៥ឆ្នាំរបួសធ្ងន់។

ក្រុមសមត្ថកិច្ចឲ្យដឹងថា ក្មេងរងគ្រោះទាំងនោះត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកភ្លាមៗ។

របាយការណ៍មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៧កន្លងទៅនេះ គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានសម្លាប់មនុស្សចំនួន១០នាក់និង៤៨នាក់ផ្សេងទៀតរងរបួស។

ចាប់តាំងពីឆ្នាំ១៩៧៩មក គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ បានសម្លាប់ ជីវិតមនុស្សក្នុងប្រទេសកម្ពុជាជិត២ម៉ឺននាក់ ហើយពលរដ្ឋជាង៤ម៉ឺននាក់ផ្សេងទៀតរងរបួស ឬធ្លាក់ខ្លួនពិការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស