29 C
Phnom Penh

ក្រុមតស៊ូមតិឲ្យមានការបោះឆ្នោតរបស់កម្ពុជានៅក្រៅប្រទេស ទាត់ចោលព្រឹទ្ធសភាដែលដំណើរការដោយឯកបក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានសម្តែងការខកចិត្តជាខ្លាំង ដែលព្រឹទ្ធសភាថ្មីសំរាប់អាណត្តិទី៤ ឆ្នាំ២០១៨កំពុងដំណើរការដោយឯកបក្សផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ មាត្រា៥១ថ្មី ដែលចែងថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

ក្រុមនេះបានរិះគន់ថាអង្គការសហប្រជាជាតិបានចំណាយធនធានរាប់កោដិលានដុល្លាដើម្បីកសាងនិងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ប៉ុន្តែរបបលោកហ៊ុន-សែន មិនត្រឹមតែមិនបានពង្រីកនិងពង្រឹងប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញចោលទាំងស្រុងតែម្តង ហើយប្លន់យកឆន្ទៈរាស្រ្តដែលបោះឆ្នោតអោយសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិទៅបង្កើតព្រឹទ្ធសភាបែបផ្តាច់ការទៅវិញ។

ក្រុមនេះនិយាយថាពួកគេត្រូវការ ការបោះឆ្នោតមួយដែលមានន័យពិតប្រាកដ និងអាចទទួលយកបានទាំងអស់គ្នា។

ពួកគេព្រមានថាបើការបោះឆ្នោតជាតិខាងមុខមិនមានការចូល រួមពីគណបក្សសង្គ្រោះជាតិទេ នោះប្រទេសកម្ពុជានឹងជួបវិបត្តិនយោបាយធ្ងន់ធ្ងរ។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសចាត់ទុកការរំលាយគណបក្សសង្គ្រោះជាតិគឺស្មើនឹងការជាន់ឈ្លី អ្នកបោះឆ្នោតជិតកន្លះប្រទេសជាការរំលោភលើរដ្ឋធម្មនុញ្ញនិង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលាឆ្នាំ១៩៩១។

ក្រុមនេះអះអាងថាការបោះឆ្នោតព្រឹទ្ធិសភាកាលថ្ងៃទី២៥ខែកុម្ភៈ គឺជាការបោះឆ្នោតបែបបង្គ្រប់កិច្ចប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស