29.3 C
Phnom Penh

រដ្ឋាភិបាលប្រទេសរុស្សីសន្យាជួយហ្វឹកហ្វឺនដល់នគរបាលរបស់ខ្មែរ ដើម្បីប្រឆាំងអំពើភេរវកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ បានសន្យាថានឹងបណ្តុះបណ្តាលកំលាំងនគរបាល របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺរណែត ដែលក្រុមអ្នកវិភាគអះអាងថាអាចនាំឱ្យមានការកើនឡើងនៃយុទ្ធសាស្រ្តគាបសង្កត់ថែមទៀត។

នៅក្រោយកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃអង្គារ ដែលមានការចូលរួមដោយលោកស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាលោក ឌីមីទ្រី វិតកូវ(Dmitry Tsvetkov) ដែលមន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា រុស្ស៊ីបានសន្យាផ្តល់ជំនួយដល់កម្ពុជាក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនិងការបង្ក្រាប ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃដូចគ្នានឹងការចេញផ្សាយរបាយការណ៍ថ្មីមួយដែលរៀបរាប់លម្អិតអំពីរបៀបដែលច្បាប់របស់កម្ពុជា រឹតត្បិតការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនិងមួយថ្ងៃមុនពេលប្រទេសកម្ពុជាធ្លាក់១០ពិន្ទុ នៃសន្ទស្សន៍ស្តីពីសេរីភាពសារព័ត៌មានពិភពលោក។

កាលពីពេលកន្លងមកអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់រដ្ឋាភិបាលកម្ពុជា បានសហការជាមួយទីភ្នាក់ងារសារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីដើម្បីរារាំងនឹងទប់ស្កាត់បញ្ហាបដិវត្តពណ៌នៅកម្ពុជា។

ខណៈពេលដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនកាលពីពេលថ្មីៗនេះបានអះអាងថាបានលុបចោលផែនការព្រហ្មទណ្ឌមួយវាត្រូវបានឃោសនាដោយពួកអ្នកវិភាគសង្ស័យថាជាការប្រឌិតដោយការភ័យខ្លាចដើម្បីរកពិន្ទុនយោបាយ។

ទន្ទឹមនឹងនេះដែរនៅក្នុងបណ្តាញអនឡាញមនុស្សជាច្រើនត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះសម្រាប់វីដេអូហ្វេសប៊ុករិះគន់រដ្ឋាភិបាលហើយសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតអាចរារាំងបន្ថែមទៀតលើសេរីភាពនិងសេរីភាពលើអ៊ីនធឺណិត។

រហូតមកទល់ពេលនេះមានក្រុមអ្នករិះគន់ជាច្រើនត្រូវបានចាប់ខ្លួន ដោយសារពួកគេហ៊ានបង្ហោះវីដេអូឃ្លីបនិយាយរិះគន់រដ្ឋាភិបាល លោកហ៊ុន សែននៅតាមបណ្តាញសង្គមហ្វេសប៊ុក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស