37 C
Phnom Penh

លោក សម សេរី បានទៅដល់ប្រទេសដាណឺម៉ាកវិញហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែមេសា កន្លងទៅនេះ បានទៅដល់ប្រទេសដាណឺម៉ាកដោយសុវត្ថិភាពវិញហើយកាលពីម្សិលមិញនេះ។

រដ្ឋាភិបាលទីក្រុងភ្នំពេញបានបរាជ័យក្នុងការព្យាយាមខ្នះខ្នែងស្នើឲ្យ ភាគីថៃបញ្ជូនលោក សម សេរីមកកម្ពុជាវិញ។

លោក សម សេរី បានប្រាប់កាសែត The Cambodia Daily ថា លោកបានចាកចេញពីប្រទេសថៃនៅវេលាម៉ោង១ និង២០នាទីព្រឹកថ្ងៃទី២៧ ខែមេសា តាមជើងយន្តហោះ Thai Airway។

លោកបញ្ជាក់ថា អាជ្ញាធរ ថៃបានហាមលោកមិនឲ្យចូលប្រទេសរយៈពេលប្រាំឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយលោកបានថ្លែងអំណរគុណដល់អាជ្ញាធរថៃដែលមិនធ្វើតាមការចង់បានរបស់រដ្ឋាភិបាលកម្ពុជាដែលទាមទារឲ្យបញ្ជូន លោកទៅប្រទេសកម្ពុជានោះ។

ជាងនេះទៅទៀត លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលដាណឺម៉ាក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលបានអន្តរាគមន៍ទាន់ពេលនិងមានប្រសិទ្ធភាព ក្នុងការនាំខ្លួនលោកចាកចេញពីប្រទេសថៃ ដោយសុវត្ថិភាព។

តុលាការក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន កាលពីឆ្នាំ២០១៦ បានកាត់ក្តីកំបាំងមុខឲ្យលោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងពីបទក្បត់ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស