40.9 C
Phnom Penh

ធនាគារពិភពលោកបានផ្តល់ជំនួយ៩០លានដុល្លារសំរាប់ជួយដល់វិស័យអប់រំនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភពលោក កាលពីថ្ងៃព្រសហ្បតិ៍បានផ្តល់លុយ៩០ លានដុល្លារដើម្បីជួយគាំទ្រដល់ឧត្តមសិក្សា និងសិស្សក្រីក្រនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកដែលចេញផ្សាយ ជាសាធារណៈកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ បានបញ្ជាក់ថា ជំនួយទាំងនេះ គឺដើម្បីជួយបង្កើនគុណភាពស្រាវជ្រាវនៃកម្មវិធីអប់រំ កំរិតថ្នាក់ឧត្តមសិក្សា ព្រមទាំងជួយផ្តល់លទ្ធភាពឲ្យសិស្សក្រីក្រអាចមានឱកាសទទួលបានការអប់រំនៅថ្នាក់ឧត្តមសិក្សា។

ជំនួយនេះគឺសម្រាប់គម្រោងរយៈពេល៦ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២៤ ផ្តោតលើការពង្រឹងគុណភាពអប់រំ និង ឱកាសរៀននៅថ្នាក់ឧត្តមសិក្សា និង ពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំនេះ។

សកម្មភាពធំៗនៃគម្រោងនេះ រួមមានការផ្តល់មូលនិធិសម្រាប់ការសិក្សាស្រាវជ្រាវក្នុងមុខវិជ្ជាអាទិភាព ពង្រីកចំនួនបន្ទប់សិក្សា និងមន្ទីរពិសោធន៍ សង់កន្លែងស្នាក់នៅ (ឬនិវេសនដ្ឋាន) សម្រាប់និស្សិត ក្រីក្រ ជាពិសេស និស្សិតមកពីគ្រួសារក្រីក្រ និងមកពីតាមតំបន់ដាច់ស្រយាល និងនិស្សិត ជាស្រ្តី ជាដើម។

កន្លែងស្នាក់នៅសម្រាប់និស្សិតនឹងគ្រោងសាងសង់ឡើង នៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងមានការពង្រីកសាលាថ្នាក់ឧត្តមសិក្សា នៅខេត្តបាត់ដំបង និងខេត្ត ស្វាយរៀងថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស