28 C
Phnom Penh

មន្រ្តីគណបក្សសង្គ្រោះជាតិមានសុទិដ្ឋិនិយមថា ជប៉ុននឹងអាចស្វែងរកដំណោះស្រាយនយោបាយដល់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមានជំនឿថា ជប៉ុននឹងអាច ស្វែងរកដំណោះស្រាយវិបត្តិនយោបាយដល់កម្ពុជាបាន តាមរយៈនយោបាយទន់ភ្លន់របស់ខ្លួន។

វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិចុះផ្សាយកាលពីថ្ងៃសៅរ៍ ម្សិលមិញថា លោកមានសង្ឃឹមយ៉ាងមុតមាំថា ជប៉ុនពិតជាអាចជួយសម្របសម្រួលជម្លោះនយោបាយនៅកម្ពុជាដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌បាន។

កាលពីពេលថ្មីៗនេះ ជប៉ុនបានអញ្ជើញតំណាងគណបក្សជាប់ឆ្នោតទាំងពីរនៅកម្ពុជាទៅជជែកគ្នាអំពីបញ្ហាបោះឆ្នោត ខណៈជប៉ុនបាន ជំរុញឲ្យគណបក្សកាន់អំណាចដំណើរការបោះឆ្នោតមួយដោយគោរពគោរពឆន្ទៈរបស់ម្ចាស់ឆ្នោត។

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្ស៊ីន ហ្សូ អាបេ (Shinzo Abe) បានប្រាប់លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន អំពីជំហររបស់ជប៉ុនចង់ឃើញការបោះឆ្នោតជាតិនៅពេលខាងមុខធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

នៅតែរយៈពេលជាងពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជាតិក្នុងនឹងចាប់ផ្តើមឡើង។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាល ទីក្រុងភ្នំពេញនៅមិនទាន់បញ្ចេញសញ្ញាណាមួយក្នុងការអនុញ្ញាតឲ្យ គណបក្សសង្គ្រោះជាតិចូលរួមការប្រកួតប្រជែងនៅឡើយទេ។

លោក អេង ឆៃ អ៊ាង ជំរុញឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតកុំចេញទៅបោះឆ្នោត ប្រសិនបើគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស