37 C
Phnom Penh

គ្រោះថា្នក់ចរាចរណ៍ដ៏រន្ធត់មួយបានសម្លាប់ជីវិតមនុស្សចំនួនប្រាំនាក់ ដោយឆេះស្លាប់នៅនឹងកន្លែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ កាលពីថ្ងៃសៅរ៍ ម្សិលមិញបានបណ្ដាលឲ្យមនុស្សចំនួន៥នាក់ ឆេះខ្លោចស្លាប់ ក្នុងរថយន្ដហើយ២នាក់ទៀតរបួសធ្ងន់ ដោយសារ រថយន្តម៉ាក Lexus 470 បែកកង់រេចង្កូតទៅបុកជាមួយរថយន្តដឹកសាំងរបស់ក្រុមហ៊ុន PTTបណ្តាលអោយរថយន្តទាំង២ឆេះនៅនឹងកន្លែង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅម៉ោង៧កន្លះ ព្រឹកថ្ងៃទី២៨ ខែមេសា នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

របាយការណ៍ដដែលបន្តថា អ្នកជិះក្នុងរថយន្តលុចស៊ីស Lexus 470 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2H-3679 បានឆេះស្លាប់ក្នុងរថយន្ដទាំង៥នាក់ ហើយអ្នកជិះក្នុងរថយន្ដដឹកប្រេងរបស់ក្រុងហ៊ុន PTT បានរងរបួសធ្ងន់ទាំង២នាក់ ដែលមានឈ្មោះ ផាន វិបុល និង ឈ្មោះ ផាន សុង មានទីលំនៅនៅក្រុងភ្នំពេញ។

ជនរងគ្រោះដែលបានឆេះស្លាប់ទាំងប្រាំនាក់នោះរួមមាន ទី១ឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ទី២៖ឈ្មោះ យ៉ា ភេទប្រុស ទី៣៖ ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ទី៤ ឈ្មោះឈឹម រដ្ឋា ភេទស្រី អាយុ២១ឆ្នាំ ហើយជនរងគ្រោះម្នាក់ទៀតនៅមិនទាន់ត្រូវបានគេស្គាល់ឈ្មោះ នៅឡើយទេ។

ចំណែកសាកសព ដែលឆេះស្លាប់ក្នុងរថយន្ដលុចស៊ីស ទាំង៥នាក់ត្រូវបានប៉ូលិសផ្នែកជំនាញ សហការជា មួយ មន្រ្តីពេទ្យស្រុកស្រែ អំបិល វេចខ្ចប់សាកសពដើម្បី រក្សាទុកនៅមន្ទីរ ពេទ្យបង្អែក ស្រុក រងចាំសាច់ញាត្តិទៅទទួលយកធ្វើបុណ្យតាមប្រពៃណី៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស