29 C
Phnom Penh

អាជ្ញាធរខ្មែរចាប់ខ្លួនមនុស្សបួននាក់ពីបទជួញដូរមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចទីក្រុងភ្នំពេញ កាលពីថ្ងៃសៅរ៍ទី២៨ ខែមេសា ម្សិលមិញ បានបញ្ជូនបុរសជនជាតិចិន៣នាក់ និងនារីខ្មែរម្នាក់ ទៅកាន់តុលាការក្រុងភ្នំពេញ ពីបទជួញដូរមនុស្សឆ្លងដែនទៅ កាន់ប្រទេសចិនក្រោមរូបភាពសុំច្បាប់រៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ។

ការបង្ក្រាបនេះធ្វើឡើងដោយមានកិច្ចសហការផ្តល់ព័ត៌មានដោយអង្គការមេត្រីភាពអន្តរជាតិ ដែលបានរាយការណ៍មកសមត្ថកិច្ចកងអាវុធហត្ថថា ពួកគេបានឃើញសកម្មភាពមនុស្សមួយក្រុម មានគ្នា៧នាក់ មានស្រ្តី៣នាក់ ជាជនជាតិខ្មែរ និងបុរស៣នាក់ជាជនជាតិចិន ព្រមទាំងប្រុសម្នាក់ទៀតប្រហែលជនជាតិខ្មែរ កំពុងពិភាក្សាគ្នា រៀបចំឯកសារចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍ នៅចំណុចហាងកាហ្វេឈ្មោះ ប៉ូណា ក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កាលពីចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ សមត្ថកិច្ចបាន សង្គ្រោះនារីរងគ្រោះ២នាក់ និងឃាត់ខ្លួនមេខ្យល់បាន២នាក់ផងដែរ ដែលកាលនោះក្នុងចំណោមនារីរងគ្រោះទាំង២នាក់មានម្នាក់ជា អនីតិជន ត្រូវបានមេខ្យល់នាំឆ្លងដែនទៅកាន់ប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម ហើយត្រូវបានសមត្ថកិច្ចរំដោះបានត្រឡប់មកស្រុក កំណើតវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស