26 C
Phnom Penh

មេដឹកនាំអាស៊ាន ស្វាគមន៍ការប្តេជ្ញាចិត្តរបស់កូរ៉េទាំងពីរ ក្នុងការបញ្ចប់សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំប្រទេសអាស៊ានទាំង១០ បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្នុងប្រទេសសិង្ហបុរី កាលពីម្សិលមិញ ស្វាគមន៍ចំពោះប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងដែលបានប្តេជ្ញាបញ្ចប់ សង្គ្រាមក្នុងឧបទ្វីបកូរ៉េ ហើយបោះជំហានឈ្មោះទៅរកសន្តិភាព។

ចំណែកលោក ហ៊ុន សែន ក៏បានបញ្ជាក់តាមរយៈគណនី Facebook របស់លោកដែរថា លោកស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ និងគម្រោងជំនួបទ្វេភាគីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំទៀតផង។

រីឯមេដឹកនាំអាស៊ានវិញចាត់ទុកបញ្ហានេះ ថា ជាកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីបន្ថយភាពតានតឹង នៅឧបទ្វីបកូរ៉េ។

កាលពីថ្ងៃសុក្រកន្លងទៅនេះប្រទេសកូរ៉េទាំងពីរបានអង្គុយចរចាគ្នាប្រកបដោយភាពកក់ក្តៅបំផុត ដែលមិនធ្លាប់មានពីមុនមកក្នុងការបញ្ចប់សង្គ្រាមរវាងប្រទសទាំងពីរ និងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងទាំងស្រុង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស