27 C
Phnom Penh

ក្រុមហ៊ុនហ្វេសប៊ុកអះអាងថា ខ្លួនមិនចង់ពាក់ព័ន្ធរឿងនយោបាយនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងស៊ែនហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីម្សិលមិញបានបង្គាប់ឲ្យក្រុមហ៊ុនហ្វេសប៊ុក (Facebook) បង្ហាញស្ថិតិម្ចាស់គណនីហ្វេសប៊ុក ដែលចុច Like ក្នុងគណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃច័ន្ទបានអោយដឹងថា សាលដីការបស់តុលាការអាមេរិកនេះអាចជួយឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ មានលទ្ធិភាពក្នុងការប្តឹងតបតវិញក្នុងករណី តុលាការក្រុងភ្នំពេញកាត់ទោសឲ្យលោកជាប់ពន្ធនាគារពីបទបរិហារកេរ្តិ៍លោក ហ៊ុន សែន។

លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន ថា បានប្រើប្រាស់ហ្វេសប៊ុកក្នុងការបោកបញ្ឆោតពលរដ្ឋម្ចាស់ឆ្នោតដោយការទិញ “Likes” និង រំលោភសិទ្ធិមនុស្ស។

អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វរនីញ៉ា លោក អេន ថូននី ហារីសិន (Anthony Harrison) បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ។

កន្លងមក លោក ហ៊ុន សែន បានហៅបណ្តឹងរបស់មេធាវីលោក សម រង្ស៊ី ថា រឿងឆ្កួតលីលា។ កាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុក បានបដិសេធម្តងរួចមកហើយថា ពាក្យបណ្តឹងរបស់មេធាវីលោក សម រង្ស៊ី គឺជាការរំលោភលើច្បាប់រក្សាទុកព័ត៌មាន និងច្បាប់ស្តីអំពីការទំនាក់ទំនងតាមប្រព័ន្ធគមនាគមន៍។

ក្រុមហ៊ុនហ្វេសប៊ុកអះអាងថា ខ្លួនមិនចង់ពាក់ព័ន្ធក្នុងរឿងជម្លោះនយោបាយរវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ីនោះទេ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ក្រុមហ៊ុនហ្វេសប៊ុកត្រូវតែបង្ហាញស្ថិតិម្ចាស់គណនីហ្វេសប៊ុកដែលចុច Like លើហ្វេសប៊ុករបស់លោក ហ៊ុន សែន ទៅតាមដីកាបង្គាប់របស់តុលាការ។

លោក សម រង្ស៊ី បានចោទប្រកាន់ លោក ហ៊ុន សែន ថា បាន ចំណាយថវិការបស់រដ្ឋ ចំនួន ១ម៉ឺន ៥ពាន់ដុល្លារ (១៥០០០) ក្នុង១ ថ្ងៃដើម្បីទិញចំនួន like ក្លែងក្លាយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស