34 C
Phnom Penh

រដ្ឋាភិបាលក្រុងភ្នំពេញបដិសេធក្រុមសហជីពដែលប៉ុនប៉ងហែក្បួនក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាក្រុងភ្នំពេញអនុញ្ញាតឱ្យក្រុមសហជីពរៀបចំប្រារព្ធកម្មវិធីទិវាពលកម្មអន្តរជាតិនៅថ្ងៃទី១ ខែឧសភា នេះ ប៉ុន្តែហាមមិនឱ្យ ហែរក្បួនអ្វីនោះឡើយដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សាលាក្រុងភ្នំពេញអនុញ្ញាតឱ្យក្រុមសហជីពប្រារព្ធទិវាពលកម្មអន្តរជាតិតែមួយកន្លែងប៉ុណ្ណោះ គឺនៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា ខាងកើតវត្តភ្នំ ហើយហាមដាច់ខាតមិនឱ្យហែក្បួនចេញពីទីតាំងកំណត់នេះឡើយ។

ជាងនេះទៅទៀតសាលាក្រុងនឹងសម្របសម្រួលឱ្យគណៈកម្មការទី១ នៃរដ្ឋសភា ចេញមកទទួលញត្តិរបស់ក្រុមសហជីពដល់ទីតាំងប្រារព្ធពិធីនេះតែម្តង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពសុខចិត្តទទួលយកលក្ខខណ្ឌរបស់អាជ្ញាធរក្រុងភ្នំពេញ ដោយសារពួកគេមិនចង់មានបញ្ហាជាមួយក្រុមអាជ្ញាធរ។

ពួកគេចាត់ទុកការហាមប្រាមរបស់របស់អាជ្ញាធរក្រុងភ្នំពេញ ថា ជាការរឹតត្បិតសេរីភាពនៃការជួបប្រជុំរបស់ពលរដ្ឋ។

ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃច័ន្ទ បានរិះគន់ថា រដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការរឹតត្បិតលើសេរីភាពក្នុងការជួបប្រជុំរបស់ពលរដ្ឋ កម្មករ និងសហជីព សង្គមស៊ីវិល និងសកម្មជននយោបាយ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស