28 C
Phnom Penh

តុលាការក្រុងភ្នំពេញដោះលែងញ៉ឹក ប៊ុនឆៃឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង កាលពីថ្ងៃច័ន្ទ បានសំរេចដោះលែង លោក ញ៉ឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេលជិត១ឆ្នាំ។

លោក ញ៉ឹក ប៊ុនឆៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ពីបទជាប់ពាក់ព័ន្ធនឹងករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា ការចាប់ខ្លួនលោក ញ៉ឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្រ្តី គឺដោយសង្ស័យថា មានបំណងក្បត់គណបក្សកាន់អំណាចទៅចុះចូលជាមួយគណបក្សសង្គ្រោះជាតិ។

ដីកាតុលាការបានបង្គាប់ឲ្យលោក ញ៉ឹក ប៊ុនឆៃ ស្ថិតក្រោមការត្រួតពិនិត្យពីបទសមគំនិតក្នុងករណីបទផលិតគ្រឿងញៀន និងបទនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន។

សារព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សម្តីលោក ពេជ្រ យ៉ុន ប្រធានពន្ធនាគាររាជធានីភ្នំពេញ ចុះផ្សាយកាលពីថ្ងៃច័ន្ទថា លោក ញ៉ឹក ប៊ុនឆៃ នឹងត្រូវដោះលែងចេញពីពន្ធនាគារ នៅព្រឹកថ្ងៃទី១ ខែឧសភានេះ ក្រោយតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំ។

លោក បន្តថា ដីកាដោះលែងលោក ញ៉ឹក ប៊ុនឆៃ បានមកដល់ពន្ធនាគារកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ប៉ុន្តែដោយសារដីការនេះមកដល់ផុតម៉ោងធ្វើការ ទើបការដោះលែងនេះនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែឧសភាតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស