វីដេអូ

មេធាវីរបស់លោក សម រង្ស៊ី អះអាងថា ក្រុមហ៊ុនហ្វេសប៊ុកមិនអាចលាក់ទិន្នន័យរបស់លោក ហ៊ុន សែន បានទេ

By ឌឹ ខេមបូឌា ដេលី

May 02, 2018

លោក ណូអា ហាហ្គី (Noah Hagey) មេធាវីដែលការពារក្តីឲ្យលោក សម រង្ស៊ីអះអាងថា ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ត្រូវតែផ្តល់តួលេខនៃគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន តាមការទាមទារ របស់លោកសម រង្ស៊ី។

លោកបន្តថា ក្នុងសវនាការនោះ មេធាវីក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថាក្រុមហ៊ុនមិនចង់ពាក់ព័ន្ធក្នុងរឿងជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅកម្ពុជានោះទេ។

ការអះអាងរបស់លោក ណូអា ហាហ្គី ធ្វើឡើងក្រោយពី ចៅក្រមតុលាការក្រុងសាន់ហ្វ្រែនស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា (California) បញ្ជាឲ្យក្រុមហ៊ុនហ្វេសប៊ុក (Facebook) បញ្ចេញព័ត៌មាន តាមសំណើរបស់មេធាវី លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិដើម្បីការពារក្តីនៅក្នុងសំណុំរឿងដែលរបបទីក្រុងភ្នំពេញចោទលោក សម រង្ស៊ីពីបទបរិហារកេរ្តិ៍។

លោក ណូអា បញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការនេះ មានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យលោក សម រង្ស៊ី រួចផុតពីការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ ដែលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារពីបទបរិហារកេរ្តិ៍លោក ហ៊ុន សែន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនហ្វេសប៊ុក បានអះអាងថា ការបង្ហាញគណនីហ្វេសប៊ុកឯកជនរបស់លោក ហ៊ុន សែន គឺជាការរំលោភច្បាប់សិទ្ធិឯកជន នៅសហរដ្ឋអាមេរិក៕